តាមពិតចឹងសោះ ! ពេលនេះបានដឹងការពិតហើយ រឿងយករថយន្តឡើងលើសាលាឆាន់ គឺដោយសារតែ...
ស៊ីហៀង
- 1521

នៅមុននេះ បន្តិច​មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការចែករំលែកតៗគ្នា និងមានពាក្យរិះគន់ចំពោះម្ចាស់រថយន្ត ដែលបើករថយន្តឡើងលើសាលា បានក្លាយទៅជាប្រធានបទ យ៉ាងក្តៅគគុគ ធ្វើឲ្យអ្នកលេងលើបណ្តាញសង្គមហ្វេសប៊ុកនាំគ្នា ជះកំហឹង ទាំងមិនដឹងពីមូលហេតុពិតប្រាកដ ថារឿងហេតុនោះយ៉ាងណា ហើយរថយន្តមួយគ្រឿង គេយកមកក្នុងគោលបំណងអ្វីឲ្យពិតប្រាកដ?

ជាក់ស្តែងក្រោយពីបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់បងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកហើយនោះ ពេលនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sorn Rady គាត់បានធ្វើការរៀបរាប់ឲ្យដឹងថា "ឡាននឹងគាត់ប្រគេនលោកទេ​ ហេីយកិច្ចដែលជិះចូលសាលាឆាន់នោះក៏គោរពតាមសង្ឃដីកាដែរ​ មិនមែនជាគំនិតពួកគាត់ទេ​ ហេីយអ្នកលួចថតគេយកទៅបង្ហោះនោះនិយាយមុសាថែមទៀត​ អ្នកឃេីញហេីយយល់ច្រឡំនោះក៏និយាយមិនគិតទៅទៀត​ គាត់ជាមនុស្សចិត្តបុណ្យណាស់​ រៀនគិតអីវិជ្ជមានខ្លះទៅ​ កុំតែស្ករពេកបងប្អូនមួយចំនួន។ ជួយshareអោយដឹងពីមូលហេតុផង​ កុំអោយនាំគ្នាយល់ច្រឡំទៀតបងបង​ ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបន្តទៀតថា "នឹងហេីយ​ ខ្ញុំស្គាល់អ្នកប្រគេននឹង​ គាត់មនុស្សល្អមិនចេះអួតអាងអីទេ​ ឃេីញហេីយខឹងជំនួសគាត់"។

ទន្ទឹមនឹងនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយទៀតបានចេញមកបង្ហោះសារថា "អ្នកដែរយករូបថតគេមកផុសហ្នឹងមានសួរម្ចាស់ឡានទេ ថាយកឡានមកធ្វើអីក្នុងសាលាឆាន់? រឿងមិនពិតចេះលួចថតយករូបគេមកផុសដោយមិនមែនជាការពិត ធ្វើមើលតែរបស់ខ្លួនឯង ពេលដែរម្ចាស់ទាន (ម្ចាស់ឡាន) អត់ដឹងខ្លួនសោះ! ខែបុណ្យ ខែទាន ចឹងនរកសុីក្បាលណាអា ផ្លក់ចយ អើយ..!"។