លោកស្រី ទ្រី ដាណា រំភើបចិត្តណាស់ ពេលបានឃើញលោកយាយកំសត់ រស់នៅផ្ទះថ្មី ដែលលោកស្រីបានធ្វើជូន ដោយភ្ជាប់ជាមួយសារដ៏មានអត្ថន័យថា...
-

មានបងប្អូនមិនតិចអ្នកនោះទេ ដែលបានស្គាល់លោក ស្រី ទ្រី ដាណា​ ដែលជាម្ចាស់ហាងពេជ្រ និងមាស ដ៏ធំមួយ នៅស្ពានព្រែកព្នៅ ហើយលោកស្រី ក៏ជាម្ចាស់ ប្រេន ផលិតផល NNP ដ៏ល្បីឈ្មោះ ទូទាំងប្រទេស ទៅដល់ទីណា កន្លែងណា ក៏ឃើញប្រេន របស់លោកស្រី ទ្រី ដាណា ។ លោកស្រី ទ្រី ដាណា ត្រូវបានមហាជន ដាក់រហ័សនាមឲ្យថា លោស្រី ទ្រី ដាណា ចិត្តធម៏ ព្រោះតែលោកស្រី បានធ្វើរឿងរ៉ាវជាច្រើន ដើម្បីជួយដល់ជនទីទាល់ក្រ ។

ដោយឡែកកាលពីម្សិលមិញនេះលោកស្រី ទ្រី ដាណា បានបង្ហោះសារអមជាមួយនឹងរូបភាពរបស់លោកយាយកំសត់ម្នាក់ ដែលគាត់រស់នៅយ៉ាងលំបាកវេទនា ក្នុងខ្ទមចាស់ពុកផុយ តែពេលនេះ លោកស្រី ទ្រី ដាណា បានធ្វើផ្ទះថ្មីជូនលោកយាយហើយ។ លោកស្រី ទ្រី ដាណា​​​ បានបង្ហោះសារថា "ផ្ទះថ្មីដែលនាងខ្ញុំសង់ជូនគាត់ ពេលនេះរួចរាល់ហើយ គាត់លែងត្រូវក្ដៅ ត្រូវភ្លៀងទៀតហើយ រំភើបចិត្តណាស់ ឃើញលោកយាយ បានចូលនៅផ្ទះថ្មី នេះជាអ្វីដែលខ្ញុំចង់ឃើញបំផុត កាលមុន ឃើញលោកយាយត្រូវខ្យល់ ត្រូវភ្លៀង ខ្លោចចិត្តណាស់ ម្ដាយគេ ម្ដាយយើង ចាស់ៗហើយ គ្រាន់ចង់បានជីវិតចុងក្រោយ ដ៏កក់ក្ដៅ។ តែគាត់វិញ គ្មានកូនទេ នៅម្នាក់ឯង នៅខេត្តរតនគិរី ឥឡូវផ្ទះ ក៏ធ្វើជូនគាត់ហើយ ម្ហូបអាហារ របស់ប្រើប្រាស់ ក៏បានទិញទុកជូនគាត់អស់ហើយ សង្ឃឹមថាគាត់អាចបានកក់ក្ដៅជាងមុន។អរគុណជាងៗ អ្នកភូមិ និងអាជ្ញាធរ ដែលបានជួយគាត់"៕