អាណិតណាស់ ! អាយុខ្លីម្លេះ ធ្លាប់តែជាក្រុមបាល់ទាត់ជាមួយគ្នា តែពេលបាត់បង់សមាជិកម្នាក់ ដោយសារតែ...(មានវីដេអូ)
សីហា
-

ប្រិយមិត្តខ្លះប្រាកដជាដឹងថាហើយ ការលង់ទឹក​អាចបណ្ដាល​ឱ្យស្លាប់ កាលណាទឹក ឬ​វត្ថុរាវ​ណាមួយ​ធ្វើឱ្យស្ទះ​ដំណើរ​ខ្យល់ចូល​ទៅក្នុងមាត់ ឬ​ច្រមុះ។ កុមារ តូចៗ​ច្រើនមាន​គ្រោះថ្នាក់​ច្រើនជាងគេ ព្រោះ​មិនសូវមាន​កម្លាំង​គ្រប់គ្រាន់​ដើម្បីជំនះ​លើ​គ្រោះ​ថ្នាក់នេះ។ ការលង់​ទឹកភាគច្រើន បណ្ដាលមក​ពីអ្នកលេង​ទឹកមិនអាច​មើលដឹង​ពីជម្រៅទឹក ហើយ​ដោយ​​មិន​សូវចេះ ឬ​មិនចេះ​ហែលទឹក ដោយទឹក​ជំនន់បក់​បោកខ្លាំង ឬ មានការ​ធ្វេសប្រហែស​មិនបាន​បំពាក់​​ឧបករណ៍​សុវត្ថិភាព​ទៅជាមួយ ទើបងាយ​រងគ្រោះ។ 

ទោះបី​ជាមនុស្ស​ធំពេញវ័យ​ដែលចេះ​ហែល​ទឹក ក៏នៅ​មានការ​លង់ខ្លះដែរ ព្រោះ​ពួកគាត់​ហត់ខ្លាំង​ពេកមិន​អាចហែល​មកដល់​ទីទួល​សុវត្ថិភាព​បាន។ នៅមាន​ការលង់ទឹក​ដោយសារ​បញ្ហា​សុខភាព​រាងកាយ ដូចជា​មានអាការ​រមួលក្រពើ​ពេលហែល​ដល់ទឹក​ជ្រៅជាដើម។ នៅមាន​ការលង់​ទឹកដោយ​អចេតនា​មួយ ទៀត គឺករណី​ដែលជន​រងគ្រោះ​មានបំណង​ចង់​សម្លាប់​ខ្លួន តែដល់​ពេលថប់​ដង្ហើមខ្លាំង​ទើបខំស្រែក​រកជំនួយ។

ជាក់ស្តែងប្អូនស្រីម្នាក់ ឈ្មោះ ភាក់ លីណា ( ហៅ ស្រីខួច)  អាយុ១៣ឆ្នាំ ដែលជាកីឡាករបាល់ទាត់មួយមកពីក្រុម បាល់ទាត់ព្រួញមាសទំនប់​ បានស្លាប់ដោយសាលង់ទឹកស្រះនៅឯខេត្តសៀមរាប ហើយបានដឹកសពប្អូនស្រីបាមកដល់ ភូមិរូង ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាមហើយ វេលាម៉ោង3.12 នាទីយប់ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Vinuth Sim ដែលជាគ្រូបង្វឹក។

ក្រោយពីបានទទួលដំណឹងនេះ បានធ្វើឲ្យក្រុមគ្រួសារមានការសោកស្តាយជាខ្លាំង និងមិត្តភក្ភិបង្ហោះសារទៅកាន់ប្អូនស្រីថា Rip វាលឿនពេកហើយសម្រាប់បងហេតុអ្វីប្អួនទៅចោលបងទៅចោលការសិក្សាទៅចោលពុកម៉ែទៅចោលយាយតាទៅចោលមីងពូចឹងលឿនណាស់ប្អួនស្រី និងអ្នកខ្លះទៀតសរសេរថា អាយុខ្លីម្លេះប្អូនស្រី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានវីដេអូខាងក្រោម៖