ថ្ងៃ​ភ្ជុំ​ធំលោក ព្រាប សុវត្ថិ ទៅវត្តនៅស្រុកកំណើត បានធ្វើរឿងមួយឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ជាមួយនឹងស្បែកជើង តម្លែត្រឹមតែ...
សីហា
-

ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ហើយ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ដែលទើបតែប្រកាសខ្លួនជាផ្លូវការ ពីការចុះកុងត្រាជាមួយផលិតកម្ម​ Galaxy Navatra រយៈពេល៥ឆ្នាំ ។ ព្រាប សុវត្ថិ ត្រូវបានទស្សនិកជនចាប់អារម្មណ៍ថា ជាមនុស្សស្រឡាញ់ធម្មជាតិខ្លាំងណាស់តួយ៉ាងដូចជាភោជនីយដ្ឋាន និង ផ្ទះរបស់លោក សុទ្ធតែលម្អទៅដោយដើមរុក្ខជាតិ ដែលមើលទៅស្រស់បំព្រងមិនចាញ់តំបន់ព្រៃធម្មជាតិប៉ុន្មានឡើយ។

កំពូលតារាចម្រៀង ព្រាប​ សុវត្ថិ ត្រូវបានមហាជនទទួលស្គាល់ថា​ជាតារាចម្រៀងម្នាក់ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយបច្ចុប្បន្នក្រៅពីអាជីពជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោកក៏មានជំនួញជាច្រើនក្នុងដៃផងដែរ ដូចជាភោជនីយដ្ឋាន ហាងកាត់សក់ ដីឡូតិ៍ ជាដើម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​             

ថ្ងៃកាន់បិណ្ឌធំ គេសង្កេតឃើញថា មានបងប្អូនជាច្រើន បានធ្វើដំណើរ ទៅវត្ត ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក្នុងសំលៀកបំពាក់សមរម្យ ទៅតាមប្រពៃណីខ្មែរ ។ ពិធីបុណ្យកាន់ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនគ្រប់ទិសទី បានទៅជួបជុំបងប្អូននៅតាមស្រុក ភូមិ របស់ខ្លួន ដើម្បីធ្វើបុណ្យរួមគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់តារាចម្រៀងជួរមុខ លោកព្រាប សុវត្ថិ បានបង្ហោះសារថា“ ភ្ជុំធំ ទៅវត្តស្រុកកំណើត ជួបជុំតាយាយ អ៊ុំប្រុស អ៊ុំស្រី ពូមីង បងប្អូន សូមជូនពរបងប្អូន ទាំងទីជិត ទីឆ្ងាយ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន រកសុីទទួលទានមានបានគ្រប់ៗគ្នា” ក្រោយបង្ហោះរូបភាពហើយ ស្រាប់តែគេសង្គេតឃើញថា ​លោក​ពាក់​ស្បែកជើងផ្ទាត់ ដែលមាន​តម្លៃ​ត្រឹមតែ​១២០០០​រៀល​ប៉ុណ្ណោះ៕​​​​​​​​​