ព្រះនាងតូច នរោត្តម ជេនណា ស្លៀកឈុតប្រពៃណីខ្មែរ ក្នុងថ្ងៃភ្ជុំបិណ្ឌ ហើយឆ្លៀតជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរថា....
សីហា
-

ភ្នំពេញ៖ បើគិតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាថ្ងៃកាន់បិណ្ឌធំ មានបងប្អូនជាច្រើន បានធ្វើដំណើរ ទៅវត្ត ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក្នុងសំលៀកបំពាក់សមរម្យ ទៅតាមប្រពៃណីខ្មែរ ។ ពិធីបុណ្យកាន់ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនគ្រប់ទិសទី បានទៅជួបជុំបងប្អូននៅតាមស្រុក ភូមិ របស់ខ្លួន ដើម្បីធ្វើបុណ្យរួមគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញប្រិយមិត្តជាច្រើនប្រហែលជាស្គាល់ ព្រះនាងតូច នរោត្តម ជេណា គឺមានទេពកោសល្យសិល្បៈខ្ពស់ មិនថាតែ ផ្នែកសម្ដែង រាំ ច្រៀង គឺព្រះនាងអាចធ្វើបានយ៉ាងល្អផងដែរ។ បច្ចុប្បន្ននេះព្រះនាងតូច នរោត្តម ជេណា បានកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ព្រះនាងតូច នរោត្តម ជេណា បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់ព្រះនាងមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីព្រះតូចបង្ហោះរូបភាពរបស់ទ្រង់ជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ដែលមានលក្ខណៈប្រពៃណីជាតិខ្មែរ ហើយទ្រង់ក៏បានសរសើរថា “រីករាយថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សូមជូនពរពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ឲ្យមានសំណាងល្អសុខភាពល្អធ្វើដំណើរទៅទីជិតទីឆ្ងាយប្រកបទៅដោយសុវត្ថិភាព ។ អ្វីដែលសំខាន់សូមចូលរួមរក្សាអនាម័យទាំងអស់គ្នាដើម្បីចៀសឆ្ងាយពីជំងឺកូរ៉ូណា ។ រីករាយថ្ងៃបុណ្យភ្ជុំបិណ្ឌ”៕