ភ្នំពេញ៖ ប្រិយមិត្តបងប្អូនខ្មែរមួយចំនួនប្រាកដជាស្គាល់ ហើយអ្នកខ្លះក៏លួចមានចិត្ត សរសើរពីសម្រស់របស់តារាស្រី រាងតូចច្រឡឹង ប្រចាំផលិតកម្មរស្មីហង្សមាស នោះ គឺកញ្ញា សុខ ស្រីនាង ដែលមានសម្រស់ស្រស់ស្អាត ផូរផង់ គួរឲ្យក្នាញ់ ពិសេសពេលបាន ស្រីនាង គ្រងនូវឈុត បែបប្រពៃណីខ្មែរ ទៀត គឺរឹតតែស្រស់ស្អាតឡើង។
.jpg?1600360351)
យ៉ាងណាមិញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាថ្ងៃកាន់បិណ្ឌធំ មានបងប្អូនជាច្រើន បានធ្វើដំណើរ ទៅវត្ត ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក្នុងសំលៀកបំពាក់សមរម្យ ទៅតាមប្រពៃណីខ្មែរ ។ ពិធីបុណ្យកាន់ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនគ្រប់ទិសទី បានទៅជួបជុំបងប្អូននៅតាមស្រុក ភូមិ របស់ខ្លួន ដើម្បីធ្វើបុណ្យរួមគ្នា។
.jpg?1600360355)
ក្នុងនោះដែរ គេសង្កេតឃើញថា តារាចម្រៀងដែលជ្រកក្រោមផលិតកម្មរស្មីហង្សមាស អ្នកនាង សុខ ស្រីនាង បានធ្វើដំណើរទៅកាន់ខេត្តកំពត ដែលជាខេត្តសំបូរទៅដោយភ្ញៀវទេសចរណ៍ស្ទើរតែគ្រប់ទិសទីទាំងភ្ញៀវជាតិ និងអន្តរជាតិឱ្យទៅកំសាន្តដោយសារតែខេត្តមួយនេះមានអំណោយផលផ្នែកធម្មជាតិ ដោយមានទាំងភ្នំ ព្រែក សមុទ្រ និងព្រៃលិចទឹកជាដើម មិនត្រឹមតែប៉ុណ្ណោះការធ្វើដំណើរត្រឹមតែពី២ទៅ៣ម៉ោងប៉ុណ្ណោះពីភ្នំពេញ។
.jpg?1600360359)
ជាក់ស្តែង នាថ្ងៃភ្ជុំធំនេះ អ្នកនាង សុខ ស្រីនាង បានធ្វើការបង្ហោះរូបភាព និងភ្ជាប់ទៅដោយខ្លឹមសារដែលសរសេរថា “រីករាយថ្ងៃបុណ្យភ្ជុំបិណ្ឌ(ភ្ជុំធំ) វត្តកំពត ខេត្តកំពត សូមអនុមោទនា”។ ក្រោយពីបង្ហោះបែបនេះភ្លាមស្រាប់តែមានបងប្អូនអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកក៏ដូចជាមហាជនសរសើរថា “នារីខ្មែរ ពិតជាស្រស់ស្អាត ស្រគត់ស្រគំគួរអោយបេតីណាស់នួនល្អង” តែក៏មានអ្នកសរសើរថា “ដូចដើមត្នោត”៕
.jpg?1600360367)
.jpg?1600360367)
.jpg?1600360367)
.jpg?1600360367)
.jpg?1600360368)
.jpg?1600360368)
.jpg?1600360367)
.jpg?1600360368)
.jpg?1600360368)
.jpg?1600360368)
.jpg?1600360368)
.jpg?1600360369)
.jpg?1600360369)
.jpg?1600360368)
.jpg?1600360369)