មានសង្ឃឹមហើយ ! លោកស្រី ទ្រី ដាណា ស្ទើរតែស្រក់ទឹកភ្នែក ក្រោយឃើញសភាពក្មួយស្រី រលាកទឹកក្ដៅចូលឆ្នាំងនំអន្សម លោកស្រីនឹងផ្តល់ថវិការចំនួន....
សីហា
-

ប្រិយមិត្តទូទៅប្រទេសកម្ពុជាប្រាកដជាស្គាល់ហើយ លោកស្រី ទ្រី ដាណា ដែលជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ក្រោយពីបានឮដំណឹងថា មានក្មេងស្រីម្នាក់ដែលកំពុងតែជួបទុក្ខលំបាក ខ្វះខាតថវិការដើម្បីព្យាបាលជំងឺ ដោយសារតែ រលាកទឹកក្ដៅចូលឆ្នាំងនំអន្សម រងរបួសធ្ងន់ធ្ងរណាស់ ភ្លាមនោះក៏បានគណនីហ្វេសប៊ុក បេះដូង មនុស្សភពផ្កាយ បានផ្តល់ដំណឹងនេះ ដល់លោកស្រី  ទ្រី ដាណា ហើយលោកស្រីក៏មិនរង់ចាំយូរដែរ ក៏បានប្រកាសរកក្មេងស្រីនេះ ហើយក៏បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកបង្ហោះរូបភាពក្មេងស្រីរងគ្រោះ ហើយដឹងជាដំណឹង។

ក្នុងនោះដែរ លោកស្រី ទ្រី ដាណា ក៏បានសរេសររៀបរាប់នៅក្នុងហ្វេសប៊ុកផ្លូវលោកស្រីថា “អាណិតណាស់ក្មួយស្រី រលាកទឹកក្ដៅចូលឆ្នាំងនំអន្សម មិនដឹងថាយ៉ាងណាហើយទេ  សង្ឃឹមថាបានជា ឆាប់ៗ ខ្ញុំជួយជាថវិកាព្យាបាល 1000$។ គាត់នៅស្លាកែត បាត់ដំបង ហើយឥឡូវព្យាបាលនៅសៀមរាប លឺថាពេទ្យចាក់ថ្នាំសន្លប់ ដើម្បីបំបែកពងបែក ព្រោះក្មេងយំស្រែកឈឺចាប់ពេក”។

គួរបញ្ជាក់ផងដែរថា គាត់ជាអ្នករស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ខេត្តបាត់ដំបង ឈ្មោះឈឹមសុភាព ខាង ដៃ សូឡូ ខេត្តបាត់ដំបង សូមជួយគ្រួសារគាត់ផងទៅ ទឹកចិត្តបន្តិចបន្តួច 096 2929 184 លេខ ឪពុកកុមារីរងគ្រោះ ABA ( 002096973 , CHHOEM SOPHEAP ) ជា Acc ABA ប៉ាក្មេងផ្ទាល់ អគុណ ដល់បងបានជួយ៕​