ឱក សុគន្ធកញ្ញា កាន់តែមានសុភមង្គល និងមានក្តីសុខ ពេលបានដើរលេងជុំបងប្អូន
ស៊ីហៀង
-

ចាប់តាំងពីកំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានចាប់ដៃជាមួយនឹងស្វាមី កសាងគ្រួសារមួយ ដ៏មានសុភមង្គល មក កាន់តែធ្វើឲ្យជីវិតមួយនេះ រឹតតែមានន័យ ដោយការបំពេញបន្ថែម ពីស្វាមី ទើបធ្វើឲ្យជីវិតមួយនេះ មានន័យបំផុត។ ហើយអ្វីដែលកាន់តែពិសេសជានេះទៅទៀតនោះ គឺអ្នកនាង មានកូនប្រុសដ៏គួរឲ្យស្រលាញ់ ពោរពេញទៅដោយ ភាពវៃឆ្លាតថែមទៀតផង។

ដោយឡែកបន្ទាប់ពីបានសាងគ្រួសារដ៏មានសុភមង្គលហើយនោះ គេសង្កេតឃើញថា តារាស្រី ដ៏ស្រស់សោភាម្នាក់នេះ តែងតែធ្វើដំណើរកំសាន្តទៅតាមរមណីយដ្ឋាន ក៏ដូចជាទៅសមុទ្រជាដើម ដើម្បីបន្ថែមភាពកក់ក្តៅ និង បន្ថែមថាមពលឲ្យជីវិតកាន់តែមានសុភមង្គលថែមទៀត។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់អ្នកនាង បានបង្ហោះរូបភាពជាច្រើនសន្លឹកពីការធ្វើដំណើរកំសាន្ត ជាមួយស្វាមី​ និងក្រុមគ្រួសារ មិត្តភក្តិ ជាដើម។ នៅក្នុងរូបភាពជាច្រើន សន្លឹករបស់អ្នកនាង បានបង្ហាញពីស្នាមញញឹម និងមានសុភមង្គល ពេលបានធ្វើដំណើរជុំគ្រួសារ មិត្តភក្តិ បងប្អូន នៅឯភ្នំបូកគោ ខេត្តកំពត។ អ្វីដែលធ្វើឲ្យក្តីសុខមួយនេះ កាន់តែសប្បាយ ហើយនិងមានន័យនេះ ពេលបានជួបជុំ បងប្អូនសាច់ញាតិ ជាង៣០ សប្បាយមួយទំហឹងតែម្តង៕