ដូចការសង្ស័យមែន តារាសម្តែងស្រី កុល ដាវី ហ៊ានពោលពាក្យសម្តីបែបនេះទៅកាន់លោក សុខ រក្សា ជាប្តីព្រោះតែ
ស៊ីហៀង
-

ភ្នំពេញ ៖​ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាង តារាសម្ដែងស្រី កុល ដាវី និងតារាចម្រៀង សុខ រក្សា បានចាប់ដៃគ្នាសាងចំណងស្នេហ៍មកជាច្រើនឆ្នាំ ហើយក៏សម្រេចចិត្តចូលរោងការកាលពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ ហើយអ្នកទាំងពីរមិនដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកបំណងទេ ប្តីប្រពន្ធមួយគូនេះតែងតែបង្ហាញភាពផ្អែមល្ហែមរបស់ពួកគេទៅដល់អ្នកគាំទ្ររបស់ខ្លួនជានិច្ច ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះឃើញថា តារាសម្តែងស្រី កុល ដាវី បានបង្ហោះសារបែបនេះដាក់លោក សុខ រក្សា ដែលជាស្វាមីថា ៖ “​ កក់ក្តៅណាស់ពេលមានប្តីសំលាញ់នៅក្បែរអូនរហូតអញ្ចឹង មិនថាអូនឈឺ ឫក៏ជា បងតែងតែមើលថែអូន និង ផ្តល់កំលាំងចិត្តអូនបានយ៉ាងល្អណាស់ អញ្ចឹងហើយបានជាមិនចង់អោយបងទៅណាឆ្ងាយពីអូនមួយជំហ៊ាន ស្រលាញ់បងណាស់ប្តីសំលាញ់❤️❤️?‍❤️‍?‍?​ ” ។

បន្ទាប់ពីបានឃើញដូច្នេះហើយបានធ្វើឲ្យហ្វេនៗរបស់ខ្លួនបានបានសម្តែងការភ្ញាក់ផ្អើលនាំគ្នារំភើបចិត្តយ៉ាងខ្លាំង ព្រោះអាយដលទាំងពីររបស់ខ្លួនបានស្រឡាញ់គ្នាខ្លាំងបែបនេះ ហើយក៏មានហ្វេនខ្លះជូនពរអ្នកទាំង២ឲ្យកាន់តែមានក្តីសុខនិងស្រឡាញ់គ្នាខ្លាំងបែបនេះរហូតដល់ចាស់កោងខ្នងរៀងៗខ្លួនផងដែរ ៕