Wow ! នៅក្មេងសោះ តែកូនប្រុសពៅ របស់លោកព្រាប សុវត្ថិ អាចរកលុយទិញសុទ្ធតែរថយន្តស៊េរីទំនើបជិះ បើនិយាយពីតំលៃវិញគឺ…មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង​ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន និងហ្វេនៗ យ៉ាងច្រើនកុះករ ពីសមត្ថភាព ច្រៀង និងក្បាច់រាំ ដ៏ពិសេសរបស់លោក សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសពៅ កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ បានបង្ហោះរូបភាព រថយន្តស៊េរីទំនើបមួយគ្រឿង យ៉ាងថ្មីស្រឡាង ពិតជាធ្វើឲ្យមហាជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ។

ជាក់ស្តែងនៅក្នុងការបង្ហោះរូបភាព អមជាមួយរថយន្ត ស៊េរីទំនើបជាច្រើនគ្រឿង ។ ចំណែករថយន្តដែល សុវត្ថិ សិរីវុឌ្ឍ ទើបតែទិញនោះ ម៉ាក BMW i8 ដែលជារថយន្តមួយ មានតំលៃថ្លៃគួរឲ្យកត់សំគាល់ ។ បើយោងតាមវេបសាយលក់រថយន្តនៅក្នុងស្រុកមួយចំនួន បានបង្ហាញឲ្យដឹងពីតំលៃរបស់រថយន្តមួយគ្រឿងនេះ ដែលអាចកំណត់បានថា រថយន្តមួយគ្រឿងនេះ មានតំលៃរហូតដល់ទៅជាង១០ម៉ឺនដុល្លារឯណោះ ។

តារាចម្រៀងវ័យក្មេងរូបនេះ ត្រូវបានមហាជន លួចកោតសរសើរ ព្រោះថារូបលោក គឺជាក្មេងប្រុសម្នាក់ ដែលល្អ ។ ចំណែករឿងដូររថយន្តវិញ គឺសុវត្ថិ សិរីវុឌ្ឍ ដូររថយន្តជារឿយៗ ដូចដូរសំលៀកបំពាក់ទៅហើយ ៕

មានវិដេអូ៖