សប្បាយអស់ទាស់ ! ស្វាមី ឱក សុគន្ធកញ្ញា បង្ហោះរូបភាពអនុស្សាវរីយ៍ដ៏ផ្អែមល្អែម អមជាមួយសារ​យ៉ាងពិសេសថា...
ស៊ីហៀង
-

កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅ គឺជាថ្ងៃខួបកំណើត កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងមួយរូប ឋិតនៅក្នុងចិត្តពុកម៉ែបងប្អូនយ៉ាងច្រើនកុះករ​នៅក្នុងប្រទេសកម្ពុជា ។ នៅក្នុងថ្ងៃខួបកំណើតរបស់អ្នកនាង ក្រុមគ្រួសារ ព្រមជាមួយនិងបងប្អូនមិត្តភក្តិ បាននាំគ្នាធ្វើដំណើរកំសាន្តទៅកោះសង្សា ដើម្បីរៀបចំពិធីតូចមួយជាលក្ខណៈគ្រួសារ យ៉ាងសប្បាយរីករាយ ដោយនៅថ្ងៃដ៏ពិសេសនោះផងដែរ អ្នកនាង បានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ រួចក៏បន្តការសប្បាយរីករាយជាមួយក្រុមគ្រួសារបន្តទៀត។

ជាក់ស្តែង នៅក្នុងការជួបជុំបងប្អូនល្អនោះ អ្នកនាង ក៏បានផ្តិតយករូបភាពជាច្រើន ដើម្បីឲ្យហ្វេនៗរបស់អ្នកនាងបានទស្សនា ក៏ដូចជាបានចងក្រងទុកជាអនុស្សាវរីយ៍ នូវរឿងល្អៗ ភាពសប្បាយរីករាយ ដែលមិនអាចបំភ្លេចបាន។ ដោយឡែកនៅក្នុងភាពសប្បាយរីករាយនោះដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ​ និងរីករាយបំផុតពេលបានឃើញអ្នក Idol របស់អ្នកនាង មានតែស្នាមញញឹម និងពោរពេញទៅដោយភាពរីករាយជួបជុំបងប្អូន។

យ៉ាងណាមិញ នៅក្នុងថ្ងៃពិសេសរបស់ភរិយា លោក សុខលី ស្វាមីរបស់អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារជូនពរភរិយាយ៉ាងផ្អែមល្អែមនិងមានអត្ថន័យថា "រីករាយថ្ងៃខួបកំណើតប្រពន្ធសំលាញ់ Happy Birthday to you honey។ បងអរគុណដែលបានផ្តល់កាដូសម្រាប់ជីវិតដែលមិនអាចកាត់ថ្លៃបាន... គឺកូន អឹុង​ បញ្ញាបុត្រ​ ហៅCharlie។ (ថ្ងៃទី14​ ឆ្នាំមុន អូនពរពោះ​ថ្ងៃទី14 ឆ្នាំនេះ​ យើងពរកូន)​។ បងសូមជូនពរអូនឲ្យមានសុខភាពល្អ ជោគជ័យគ្រប់ការងារ​ សូមឲ្យគ្រួសារយើងកាន់តែមានសុភមង្គល"។

លោកបានបន្តទៀតថា "អនុស្សាវរីយ៍ដ៏ផ្អែមល្ហែម ក្នុងថ្ងៃខួបកំណើតភរិយាជាទីស្រលាញ់​ Aoksokunkanha Aok Sokunkanha 14 កញ្ញា​ ឆ្នាំ​2020​ នៅលើកោះសង្សារ​  អរគុណ​បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីបង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ជាអនុស្សាវរីយ៍ដែលបានផុសចេញពីបេះដូងដ៏បរិសុទ្ធ  សូមឲ្យអនុស្សាវរីយ៍ដ៏ល្អៗនេះចូលមកជីវិតយើងទាំងអស់គ្នាជាបន្តទៀត  រីករាយថ្ងៃចប់ពិធីបុណ្យភ្ជុំបិណ្ឌ"។