រំភើបណាស់ ! នៅថ្ងៃនេះ លោកស្រី ទ្រី ដាណា បានប្រគល់ទឹកប្រាក់ ១០០០ដុល្លារ ជូនដល់ឪពុកក្មេងស្រីរងគ្រោះដែលរលាកក្នុងឆ្នាំងនំអន្សមហើយ ព្រមជាមួយពាក្យជូនពរថា...
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ លោកស្រី ទ្រី ដាណា ដែលជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅថ្ងៃនេះ លោកស្រី ទ្រី ដាណា បានបង្ហោះសារថា "នាងខ្ញុំបានប្រគល់ទឹកប្រាក់ ១០០០ដុល្លារ ជូនដល់ឪពុកក្មេងស្រីរងគ្រោះដែលរលាកក្នុងឆ្នាំងនំអន្សមហើយ សង្ឃឹមថាអាចជួយសម្រួល និងព្យាបាលជាឆាប់ៗ  អាណិតណាស់ រលាកពេញ ឥឡូវលឺថាពេទ្យចាក់ថ្ នាំសន្លប់ ដើម្បីលាបថ្​នាំ តែបានធូរខ្លះហើយ។

អរគុណគ្រូពេទ្យនៅគន្ធបុផ្ផាសៀមរាប ដែលខំប្រឹងជួយសង្គ្រោះអស់ពីចិត្ត។ នាងខ្ញុំរំភើបចិត្តណាស់ ហើយសង្ឃឹមថាថ្ងៃក្រោយ នឹងអាចផ្ដល់ជំនួយបន្ថែមទៅពេទ្យកុមារមួយនេះ។