CNN ៖ ស្ត្រីម្នាក់នៅក្នុងប្រទេសអូស្ត្រាលីត្រូវបានចាប់ខ្លួននិងចោទប្រកាន់ ពីបទញោះញង់ បន្ទាប់ពីមានការផ្សព្វផ្សាយពីការបិទប្រទេសទង្វើនេះបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង។ វីដេអូនៃការចាប់ខ្លួនបានចែកចាយបន្តលើបណ្តាញ Facebook ត្រូវបានគេចូលមើលជាង៧លានដងនាំឲ្យមានមនុស្សជាច្រើនថ្កោលទោសវិធានការណ៍របស់មន្ត្រីប៉ូលីស ក្នុងការឃុំខ្លួនស្ត្រីរូបនោះក្នុងសំលៀកបំពាក់អាវគេងយប់។
ការចាប់ខ្លួន Zoe Lee Buhler អាយុ ២៨ឆ្នាំ ត្រូវបានដៃគូររបស់នាងបង្ហោះលើបណ្តាញ Facebook កាលពីថ្ងៃពុធ ដោយបង្ហាញមន្ត្រីប៉ូលីស ចូលក្នុងផ្ទះរបស់នាងជាមួយដីការចាប់ខ្លួននិងដាក់ខ្នោះដៃនាង។
ប៉ូលីសនិយាយថា អ្នកឯងស្ថិតនៅក្រោមការចាប់ខ្លួនពាក់ព័ន្ធនឹងការញោះញង់ដោយពន្យល់ថា នាងនឹងត្រូវឃុំខ្លួនពីបទបង្ហោះលើបណ្តាញFacebook ពីការញោះញង់ នៅភាគខាងត្បូងប្រទេសអូស្ត្រាលី។
នាងនិយាយថា នាងមានទម្ងន់ហើយ នាងក៏មិនបានរំលោ ភច្បាប់ណាមួយឡើយ។ ប៉ូលីសបានពន្យល់ថា នាងកំពុងធ្វើខុសនឹងច្បាប់ដូចនេះ ខ្ញុំនឹងចាប់ខ្លួនអ្នក បន្ទាប់មកនាងត្រូវគេឲ្យលុបការបង្ហោះ ដែលទាក់ទងនឹងការបិទប្រទេស ដែសផុសលើចំណងជើងដែលសរសេរថា គ្រប់គ្នាចូលរួមជាមួយដើម្បីទាមទារសេរីភាពនិងសិទ្ធមនុស្ស។
ទោះជាយ៉ាងណាប៉ូលីសនៅតែបន្តជាមួយការចាប់ខ្លួននិងនិយាយថា ដីការចាប់ខ្លួនឲ្យពួកគេមានសិទ្ធរឹបអូសគ្រឿងកុំព្យូទ័រទូរស័ព្ទដៃ រួមទាំងទូរស័ព្ទ កំពុងប្រើ ដើម្បីថតកិច្ចប្រជុំមួយ។
CNN មានបំណងចង់ទាក់ទង Buhler និង មេធាវីរបស់នាងដើម្បីសុំការអធិប្បាយ។ ប្រទេសអូស្ត្រាលីបានដាក់ចេញនូវវិធានការណ៍រឹតបន្តឹងក្នុងទីក្រុងVictoria ខណៈពេលភាពជោគជ័យដំណាក់កាលដំបូងត្រូវបានដោះស្រាយ។
ក្រោយមកកាលពីថ្ងៃព្រហស្បតិ៍ នាងបាននិយាយទៅកាន់អ្នកយកព័ត៏មានក្រៅផ្ទះរបស់នាងថា នាងមិនបានដឹងថានាងបានធ្វើអ្វីខុសទេ។នាងគ្រាន់តែចង់ងើបឈរប្រឆាំង ដើម្បីសិទ្ធមនុស្សតែប៉ុណ្ណោះ។ នាងបានប្រាប់7Newsដែលមានទំនាក់ទំនងជាមួយCNNថាខ្ញុំហាក់ដូចជាមានអារម្មណ៍ល្ងីល្ងើបន្តិច។
Buhlerបានបន្ថែមថាឥឡូវនាងបានដឹងថានាងបានសាងកំហុសប៉ុន្តែនាងនូវតែបន្តប្រឆាំងនិងការចោទប្រកាន់នេះបើយោងតាម7New។
រដ្ឋVictoriaស្ថិតក្រោមការការបិទចាប់តាំងពីថ្ងៃទី២ខែសីហាមកម្លេះបន្ទាប់ពីជួបការកើនឡើងករណីជំងឺកូរូណា។
ក្នុងសេច្តក្តីថ្លែងការមួយដែលបានផ្ញើរទៅកាន់CNNប៉ូលីសនៅរដ្ឋVictoriaបាននិយាយថា ពួកគេបានដឹងពីកាហាមប្រាមការជួបជុំគ្នា។ គម្រោងជួបជុំសម្រាប់ថ្ងៃសៅរ៍នេះ គឺជាការមិនគោរពសេចក្តីណែនាំរបស់មន្ត្រីសុខាភិបាលយ៉ាងគគ្លើនិងនាំឲ្យប្រជាជននៅរដ្ឋVictoriaស្ថិតក្នុងសភាពគ្រោះថ្នាក់។
សេចក្តីថ្លែងការណ៍បាននិយាយថាមន្ត្រីបប៉ូលីសបានចាប់ផ្តើមស្រាវជ្រាវចាប់ខ្លួននិងរឹបអូសគ្រឿងទូរស័ព្ទដៃនៅ Miners Restដែលជាផ្នែកមួយនៃការសើបអង្កេតក្នុងផែនការនិងការលើកទឹកចិត្តសកម្មភាពប្រឆាំង។
Victoriaបានប្រកាសភាពអន្តរាយនិងការបិទប្រទេសព្រមទាំងប្រជាជនរាប់លាននាក់នៅMelbourneនឹងការរីករាលដាលនៃជម្ងឺកូវីតដែលកំពង់ឡើងកំដៅ។
ស្ត្រីអាយុ២៨ឆ្នាំដែលបានចាប់ខ្លួនពីបទញោះញង់និងត្រូវបានគេឲ្យនៅក្រៅឃុំដើម្បីបង្ហាញខ្លួនក្នុងតុលាការនៅខែមករាឆ្នាំ២០២១ខាងមុខ។
ជនទាំងឡាយណាដែលនៅតែប៉ុនប៉ងប្រឆាំងក្នុងរដ្ឋBallaratនៅថ្ងៃសៅអាចជួបតបតភ្លាមនិងក្លាំងខ្លារបស់ប៉ុលីស។ប៉ូលីសបាននិយាយដោយគ្មានភាពស្ទាក់ស្ទើរថាយើងនិងផាក១៦៥២ដុល្លារចំពោះអ្នកណាដែលមិនគោរពច្បាប់រឹតបន្តឹងនេះរឺធ្វើការចាប់ខ្លួនប្រសិនបើចាំបាច់។
Elaine Pearson នាយកអង្គការឃ្លាំមើលសិទ្ធមនុស្សប្រចាំប្រទេសអូស្ត្រាលី បានលើកឡើងថា ការចាប់ខ្លួនមនុស្សមុនពេលធ្វើសកម្មភាពបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាអ្វីដែលបានកើតឡើងជាញឹកញាប់ក្នុងរបបផ្តាច់ការនិងអាចកើតមានឡើងក្នុងរបបប្រជាធិបតេយ្យដូចប្រទេសអូស្ត្រាលីពេលនេះជាដើម។
យុទ្ធសាស្ត្រដែលប៉ូលីសបានធ្វើខ្លាំងជាងនេះទៀតគឺអាចពង្រឹងការដោះស្រាយចលនាប្រឆាំងការបិទប្រទេសនិងបំរើផលប្រយោជន៍ដោយសាមញ្ញដោយសមាជិកក្លៀវក្លា។
Luke Corneliusជាជំនួយការអគ្គស្នងការប៉ូលីសរដ្ឋVictoriaបានការពារសកម្មភាពកងកម្លាំងបានលើកឡើងថា អ្វីដែលយើងធ្វើគឺគិតគូរដល់សុវត្ថិភាពរបស់ប្រជាជន។
នៅថ្ងៃច័ន្ទនេះ រដ្ឋVictoriaបានបន្ថែមអ្នកស្លា ប់៤១នាក់ទៅក្នុងចំនួនអ្នកស្លា ប់ដោយសារ កូវីតទោះបីជាបង្ហោះការកើនឡើងទាបបំផុតរាល់ថ្ងៃក៏ដោយមានករណីវីរុសថ្មីចំនួន៧៣នាក់បានរកឃើញចាប់តាំងពីថ្ងៃទី៣ខែកក្កដាមកម្ល៉េះ។
មានវិដេអូ៖
ប្រភព៖ cnn
កែសម្រួលដោយ៖ ប៊ុនណា