បទចម្រៀងថ្មី ពី ខេម "ស្រែង៉ោង" អត់ទាំងសម្រស់ ស្លៀកពាក់មិនសុីវិល័យដូចគេ តើនរណាគេមើលឃើញទៅ...មានវិដេអូ
ស៊ីហៀង
-

តារាចម្រៀងសំលេងស្អក និងមានតារាចម្រៀងមួយរូប ដែលមានរូបរាងស្រស់សង្ហារ លោក ខេម បានផ្លាស់ប្តូរទ្រនំហើយ ដោយពេលនេះ លោកបានទៅរស់នៅជាមួយគ្រួសារ Galaxy Navatra និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពេលរូបលោកបានចេញបទ ផ្ទុះៗជាបន្តបន្ទាប់ ព្រោះតែទឹកដមសំលេងរបស់លោក បានធ្វើឲ្យមហាជន ពិតជាមានការចាប់អារម្មណ៍ និងស្តាប់ទៅពិតជាជក់ចិត្តណាស់។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកបានចេញបទចម្រៀងជាច្រើន នៅក្នុងផលិតកម្ម Galaxy Navatra រួមមានបទ នឹកពេលណាយំពេលនោះ ចង់សុំ FIWI ជូនដំណើរអូនឡើងផ្លូវ Highway នឹកស្រណោះ ចែមានខ្សែប្រេតទេ និងបទចម្រៀងជាច្រើនបទទៀត។

ដោយឡែកនៅថ្ងៃនេះ ផលិតកម្ម​ Galaxy Navatra បញ្ចេញបទចម្រៀងថ្មីរបស់លោក ខេម ដែលមានចំណងជើងថា "ស្រែង៉ោង"។ ក្នុងបទចម្រៀងមួយបទនេះ គ្រាន់តែមិនទាន់មួយថ្ងៃផង មានបងប្អូនចូលទស្សនារហូតដល់ទៅរាប់សែននាក់ទៅហើយ ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍ពេញចិត្ត និងគាំទ្រយ៉ាងច្រើនកុះករ និងសរសើរថាពិរោះគ្រប់ៗគ្នា៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖