ព្រះអើយ មើលទៅអូន មែល អាយុទើប ៦ ខែសោះ តែគួរឲ្យក្នាញ់ខ្លាំងណាស់ ហើយលោក នី រតនា ដល់ពេលស្រឡាញ់កូនពេក ស្រាប់តែនិយាយបែបនេះដាក់កូន...
ស៊ីហៀង
-

ភ្នំពេញ ៖ ជឿថាប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយថាលោក នី រតនា គឺជាតារាចម្រៀងប្រុសម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជននៅក្នុងប្រទេសនិងក្រៅប្រទេស  លោក នី រតនា គឺជាតារាចម្រៀងប្រុសជួរមុខម្នាក់របស់ផលិតកម្មរស្មីហង្សមាស ហើយបច្ចុប្បន្នលោកកំពុងតែទទួលបានភាពជោគជ័យខ្លាំងណាស់នៅក្នុងអាជីបជាតារាចម្រៀងរបស់ខ្លួន។ 

ដោយឡែកលោក នី រតនា មិនត្រឹមតែជោគជ័យនៅក្នុងវិស័យសិល្បះតែមួយមុខទេតែបើយើងក្រលេកទៅមើលជីវិតឯកជនរបស់លោកវិញក៏មានសុភមង្គលមិនណយដែរ ក្រោយពេលលោកចាប់ដៃគ្នាជាគូជីវិតជាមួយនិងភរិយារបស់លោកគឺអ្នកនាង ហេង សុវណ្ណភក្តិណា ដែលជាកូនស្រីរបស់អ្នកជំនួញរួចមកឃើញថាជីវិតរបស់លោកជាមួយនិងភរិយាគឺពិតជាមានសេចក្តីសុខយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។

យ៉ាងណាមិញក្រោយពេលអ្នកទាំងពីរបានរៀបការជាមួយគ្នាមិនបានប៉ុន្មានផងស្រាប់តែអ្នកទាំងពីបានទទួលកាដូដ៏មានតម្លៃមួយនោះគឺចំណងដៃកូនស្រីម្នាក់ហើយកូនស្រីរបស់អ្នកទាំងពីរមានឈ្មោះថា នី​វណ្ណ មែ​ល​ឡា​នី ហៅ មែ​ល ( MEL ) កើត​ថ្ងៃ​សុក្រ ទី​០៦ ខែ​មីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១០:៤២ នាទី​ព្រឹក ​ ​ដោយ​គិត​រហូត​មក​ដល់​ពេល​នេះ មាន​អាយុ​​​៦​ខែ​កន្លះ​ទៅ​ហើយ។

ថ្វីត្បិតតែ អូន មែល មានអាយុទើបតែ ៦ ខែកន្លះក្តីប៉ុន្តែបើនិយាយពីរូបរាងរបស់អូន មែល វិញគឺជាមានសាច់ឡើងទ្រលុកទ្រលន់ឡើងគួរក្នាញ់តែម្តង បើនិយាយពីទម្រង់មុខវិញគឺឡើង ខ្យូត ដូចជាក្រមុំទៅហើយ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺប៉ាៗរបស់អូន មែល ក៏លាន់មាត់បែបនេះផងដែរថា «កូនមែលពាក់​បូ​ម៉ាមី​ត្រូវ​ហើយ​ 6 ខែ​កន្លះ​សោះ»៕