ពាក្យមួយម៉ាត់ របស់លោកយាយ បានធ្វើឲ្យលោកស្រី ទ្រី ដាណា អត់ទ្រាំមិនសរសើរ មិនបាន នៅពេលដែលគេសួរគាត់ថា ចង់អ្វីទេ លោកយាយបានឆ្លើយវិញថា...
ស៊ីហៀង
-

លោកស្រី ទ្រី ដាណា​ បានក្លាយជា Idol នៅក្នុងចិត្តបងប្អូនគ្រប់ៗគ្នា ទូទាំងប្រទេស ដោយសារតែទង្វើរដ៏ល្អ និងមានមនុស្សធម៏ ជួយដល់ជនទីទាល់ក្រ ទើបធ្វើឲ្យបងប្អូនជាច្រើន​ បាក់ចិត្តស្រលាញ់លើ លោកស្រី ។ តួយ៉ាងដូចជាកាលពីម្សិលមិញនេះ លោកស្រី ទ្រី ដាណា និងស្វាមី បានទៅជួបនឹងលោកយាយកំសត់ម្នាក់ អាយុជាង៨០ឆ្នាំហើយ ហើយរស់នៅក្នុងខ្ទមយ៉ាងកំសត់វេទនា ធ្វើឲ្យលោកស្រី ស្ទើរតែទប់ទឹកភ្នែកមិនបាន ពេលដែលបានឃើញលោកយាយ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ស្រី ទ្រី ដាណា បានបង្ហោះសារទាំងខ្លោចចិត្តថា "មើលវីដេអូ ឃើញលោកយាយយំទាំងខ្សោះទឹកភ្នែក ពិតជាសង្វេគណាស់  គេសួរគាត់ ចង់បានអីអត់ គាត់ថាខ្មាសគេ សុំតែអង្ករហូប ឥឡូវនាងខ្ញុំបានមកដល់ផ្ទះលោកយាយហើយ នៅខេត្តពោធិ៍សាត់។ ខ្ញុំបានជូនថវិកាគាត់ចំនួន 1000 ដុល្លារ គាត់សួរថា អាហ្នឹងក្រដាសអីគេ មិនដែលស្គាល់ទេ ស្គាល់តែលុយខ្មែរ។ ខ្ញុំក៏ជូនគាត់បួនលានរៀលវិញ គាត់ក៏បានយំហើយប្រាប់ថាមិនដែលមានអ្នកឲ្យលុយច្រើនបែបនេះទេ ។

គាត់សួរថា លុយនេះ យកទៅទិញស័ង្កសីបាំងផ្ទះបានអត់ ទិញគ្រែបានអត់។ លោកយាយយកធ្វើអីក៏បាន តាមចិត្តលោកយាយណា។ ភួយ ខ្នើយ កន្ទេល មុង ធុងទឹក អង្ករ មី គ្រឿងបរិភោគ ចៅបានទិញជូនយាយហើយ "។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ យ៉ាងខ្លាំង ពេលបានឃើញ ទង្វើរដ៏ល្អរបស់លោកស្រី និងសូមឲ្យលោកស្រី នៅតែបន្ត ជួយដល់ជនទីទាល់ក្រ បន្តទៀត ដើម្បីឲ្យពួកគាត់ មានជីវិតថ្មី ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី និងស្វាមី ដែលតែងតែយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្រីក្រ ពិសេស គឺលោកយាយចាស់ជរាជាដើម៕