ថាដូចការសង្ស័យមែន កូនមួយហើយ​ ទើបពេលនេះ ឌុច លីដា ដាច់ចិត្តទម្លាយសមាសសភាពរបស់ស្វាមី ហើយបុរសម្នាក់នោះគឺជា...
ស៊ីហៀង
-

ភ្នំពេញ ៖ តារាសម្តែងស្រី ឌុច លីដា ថ្មីៗនេះបានធ្វើឲ្យទស្សនិកជននិងហ្វេនៗរបស់នាងជាច្រើននាក់បានមានការភ្ញាក់ផ្អើលមិនតិចទេ ក្រោយពេលតារាសម្តែងស្រី រូបនេះបានបង្ហាញមុខកូប្រុសដ៏គួរឲ្យក្នាញ់ម្នាក់ ប៉ុន្តែបែរជាមិនដែលឃើញមុខប្តីរបស់នាងទាល់តែសោះត្រង់ចំណុចនេះដែលធ្វើឲ្យមហាជនចង់ដឹងថាតើនាងមានស្វាមីរួចហើយឬមួយក៏យ៉ាងណា ។

យ៉ាងណាមិញក្រោយពេលរឿងរ៉ាវរបស់នាងហាក់បីមានភាពស្ងប់ស្ងាត់ទៅវិញមួយរយៈធំហើយស្រាប់តែពេលនេះនាងបានបើកបង្ហាញប្រាប់ឲ្យមហាជននិងអ្នកគាំទ្ររបស់ខ្លួនឲ្យដឹងច្បាស់ចំពោះរឿងមួយនេះដើម្បីកុំឲ្យមានការសង្ស័យវែងឆ្ងាយទៀត ជាមួយគ្នានេះដែរតារាសម្តែងស្រីរូបនេះបានប្រាប់ឲ្យដឹងថា ពេលនេះកូនប្រុសរបស់នាងមានអាយុជាង៧ខែទៅហើយ ដែលនាងគ្រោងធ្វើខួបកំណើតឲ្យកូន នៅគម្រប់វ័យ១ឆ្នាំនាពេលខាងមុខនេះ ប៉ុន្ដែបំណងនេះ ត្រូវបានផ្លាស់ប្ដូរវិញ ដោយសារតែកូវីដ-១ ៩ នៅមិនទាន់ស្ងាត់​ហេតុនេះហើយបានជានាងពន្យារពេលធ្វើខួបឲ្យកូន ព្រោះមិនចង់ជួបជុំទ្រង់ទ្រាយធំ។ 

ទន្ទឹមនិងនេះដែរក្រោយបកស្រាយពាក់ព័ន្ធរឿងកូនប្រុសរួចតារាស្រីរូបនេះក៏និយាយរៀបរាប់ពីរឿងស្វាមីរបស់នាងវិញម្តងក្នុងនោះនាងបានប្រាប់ថា ចំពោះរឿងស្វាមីរបស់ខ្លួន ពេលនេះគឺនាងមិនអាចបើកបង្ហាញនិងនិយាយអ្វីច្រើនបានឡើង គឺគ្រាន់តែដឹងថា ស្វាមីរបស់អ្នកនាងគឺជា មន្ត្រីរាជការម្នាក់ និងមិនមែនជាអ្នកសិល្បៈទៅបានហើយ ៕