លោកស្រី ទ្រី ដាណា បង្ហោះរូបភាព កាលពី៧ឆ្នាំមុន ដែលលោកស្រី ចាប់ផ្ដើមជោគជ័យជាមួយនឹងអាជីវកម្ម គ្រឿងសំអាង ដោយចេញពីជីវិតលំបាកគ្រប់បែបយ៉ាង
ស៊ីហៀង
-

លោកស្រីទ្រី ដាណា ដែលជាបុគ្គលម្នាក់ ដ៏ជោគជ័យ ក្រោយពីឆ្លងព្យុះភ្លៀងរាប់មិនអស់នៅក្នុងជីវិត រហូតក្លាយទៅជាម្ចាស់អាជីវកម្មដ៏ល្បីឈ្មោះ និងក្លាយទៅជាម្ចាស់ ហាងពេជ្រ និងមាស ដ៏ធំនៅក្នុងភ្នំពេញ បានបង្ហោះរូបភាព ជាច្រើនសន្លឹក បង្ហាញពីភាពតស៊ូ លំបាក កាលពីខ្លួននៅជាអ្នកលក់ គ្រឿងសំអាងតូចតាច រហូតក្លាយទៅជាម្ចាស់ហាង ដ៏ធំ និងជាម្ចាស់ ប្រេនដែលល្បីឈ្មោះ បោះសំលេង ទៅដល់ទីណាកន្លែងណាក៏មានតែអ្នកស្គាល់ និងអ្នកគោរពស្រលាញ់ដែរ។

ជាក់ស្តែង រូបភាពដែលលោកស្រី បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកទាំងអស់នេះ គឺចង់បង្ហាញដល់បងប្អូនគ្រប់ៗគ្នា ពីការតស៊ូ ពីបាតដៃទទេ រហូតដល់ មានដល់សព្វថ្ងៃ វាមិនមែនងាយស្រួលនោះទេ។ ព្យុះ ភ្លៀង រន្ទះ អាចមានគ្រប់ពេល ហើយការធ្លាក់ចុះ ការបាក់ទឹកចិត្តក៏មានគ្រប់ពេលដូចគ្នា។

រូបភាពនីមួយៗ បានបញ្ជាក់យ៉ាងច្បាស់ ពីការខិតខំរបស់មនុស្សម្នាក់ៗ ដែលបានឆ្លងកាត់ ។ លោកស្រី ទ្រី ដាណា ពិតជាមានការព្យាយាមខ្លាំងណាស់ តស៊ូ ជំនះគ្រប់ឧបសគ្គ ទាំងអស់ នៅក្នុងជីវិត ទោះលោកស្រី តែងតែដាស់តឿន ដល់ខ្លួនឯងជានិច្ច និងដាស់តឿនដល់កូនចៅគ្រប់រូប ឲ្យខំប្រឹងប្រែង ស្វះស្វែងឡើង កុំរំពឹងព្រហ្មលិខិត និងកុំចុះចាញ់វាឲ្យសោះ ។ ការដើរទៅមុខ ឬ ថយក្រោយ គឺមានតែយើងម្នាក់តែប៉ុណ្ណោះ ដែលជាអ្នកកំណត់បានថា ខ្លួនត្រូវទៅ ឬ ត្រឡប់ក្រោយ។ លោកស្រី ទ្រី ដាណា បានបង្ហោះសារថា "រូបភាព(ជាង30សន្លឹក)កាលពី 7ឆ្នាំមុន(2013,2014)ដែលនាងខ្ញុំចាប់ផ្ដើមជោគជ័យជាមួយនឹងអាជីវកម្ម គ្រឿងសំអាង ដែលចេញពីជីវិតលំបាកគ្រប់បែបយ៉ាង"៕