សូមចូលរួមរំលែកទុក្ខផង ! ទាហានវ័យក្មេងម្នាក់ បានស្លា ប់បាត់បង់ជីវិត ដោយសារតែ...
ស៊ីហៀង
-

ឆាកជីវិតរបស់មនុស្សយើងម្នាក់ គ្មានអ្នកណាម្នាក់ អាចកំណត់បានថា នឹងត្រូវស្ល ាប់នៅថ្ងៃណា វេលាណា ឬ អំឡុងពេលណាបានឡើយ ព្រោះថា អ្វី គឺស្រេចតាមច្បាប់ធម្មជាតិ ជាកំណត់ ។ តែរឿងមួយដែលគួរឲ្យសង្វែកបំផុតនោះ គឺជាការឃ្លាតឆ្លាយពីមនុស្សជាទីស្រលាញ់ សាច់ញាតិ ឬ បងប្អូនទៅ ដោយបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើន រឿងល្អៗជាច្រើន ជាមួយគ្នា ។ ដូចជាពាក្យដែលបងប្អូនធ្លាប់និយាយអញ្ចឹង មនុស្សល្អហេតុអ្វី បានជាឆាប់ស្លា ប់ម្ល៉េះ? 

តួយ៉ាងដូចជាប្អូនប្រុសម្នាក់អញ្ចឹង គាត់បានខិតខំ ប្រឹងប្រែង និងមានឆន្ទៈនៅក្នុងការបម្រើប្រទេសជាតិ តែបែរជាមកជួបរឿងអកុសល ដែលមិននឹកស្មានដល់ទៅវិញ ធ្វើឲ្យក្រុមគ្រួសារ​ សាច់ញាតិ និងបងប្អូន មិត្តភក្តិរបស់គាត់ ពិតជាខ្លោចចិត្តយ៉ាងខ្លាំង។ 

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះថា Suon Sreykann បានបង្ហោះសារយ៉ាងក្រៀមក្រំលើបណ្តាញហ្វេសប៊ុកថា "ពេលនេះគេទៅលែងត្រឡប់ហើយ Zoy HanZo សូមឲ្យប្អូនចាកចេញទៅស្ងប់ចិត្តចុះ។ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃស ពប្អូនប្រុសផង។

(បញ្ជាក់៖ ប្អូនប្រុសបានទទួលរងគ្រោះថ្នាក់ចរាចរណ៍ ដោយបានរួមដំណើរជាមួយប្អូនប្រុសបង្កើតនាងខ្ញុំហើយត្រូវបានឡានបុកនៅស្រុកស្រីស្នំ កាលពីល្ងាចថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២០ កន្លងទៅដោយរងរបួសធ្ងន់ផ្នែកក្បាល)។

ដោយឡែកក៏មានម្ចាស់គណនីហ្វេសប៊ុកមួយទៀតបានបង្ហោះសារថា "សម្លាញ់គ្នាពិតជាទទួលយកមិនបានទេ ដំណឹងមួយនេះវាលឿនពេកហើយសម្រាប់ឯង សូមឲ្យវិញ្ញាណក្ខន្ធពួកម៉ាកទៅកាន់សុគតិភពផងចុះ"។

ទន្ទឹមនឹងនេះក៏មានម្ចាស់គណនីហ្វេសប៊ុកមួយទៀត ដែលមានឈ្មោះថា ជួន សំចៃ៚ បានបង្ហោះសារថា "វាដូចជាលឿនពេកហើយរយៈពេលជិត2 ឆ្នាំនេះ ដែលយើងបានស្គាល់គ្នា លូនក្រាប ហ្វឹកហាត់ សប្បាយនឹងកើតទុករួមគ្នា វាពិតជាគួរអោយសោកស្ដាយដែលសុខៗឯងក៏ចាកចេញទៅ ចោលបងប្អូនចឹង។មានជាតិក្រោយសូមឲឯងមានអាយុវែងកំឲដូចជាតិនេះទៀត។RIP បងប្អូននៅតែជាបងប្អូន Zoy HanZo(ដេត)"។

មានវិដេអូ៖