សូមជួយប្អូនប្រុសផង ! ប្អូនប្រុស ប្រាក់ សុផាន់ណា មានជម្ងឺគ្រួសក្នុងតម្រងនោមនិងរលាកតម្រងនោម​ធ្ងន់ធ្ងរ​ កំពុងតែមានការខ្វះខាតយ៉ាងខ្លាំង
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា យុវជនជួយ ប្រជាជនកម្ពុជា បានបង្ហោះសារ សូមអំពាវនាវដល់ សប្បុរសជន មេត្តាជួយដល់ប្អូនប្រុស ប្រាក់ សុផាន់ណា ផង ពេលនេះគាត់មានជំងឺ គ្រួសតំរងនោម ហើយត្រូវការប្រាក់ដើម្បីធ្វើការវះកាត់ គ្រួសក្នុងតម្រងនោមនិងរលាកប្លោកនោមរាងធ្ងន់ធ្ងរផងដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា "សួស្ដី​មិត្ត​ភក្តិ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ទាំងអស់គ្នា​! ! ! ខ្ញុំតំណាងអោយបងប្រុស ប្រាក់ សុផាន់ណា 

ពេលនេះបងប្រុស Brak Sophanna មានជម្ងឺគ្រួសក្នុងតម្រងនោមនិងរលាកតម្រងនោម​ធ្ងន់ធ្ងរ​ គាត់ត្រូវវះកាត់នៅថ្ងៃស្អែកនេះហេីយគាត់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។ បើបងប្អូនមានបំណងជួយឧបត្ថម្ភអាចទាក់ទងគាត់ផ្ទាល់តាមរយៈ។ លេខទូរស័ព្ទរបស់បងប្រុសផ្ទាល់ : 010 93 50 81 តាមរយះខ្ញុំ បាទ 093633500: ABA : 000517255: Keo nimith ខ្មែរជួយខ្មែរ"។ សូមមេត្តាបងប្អូនជួយដល់ ប្អូនប្រុសផង ដើម្បីបានវះកាត់ ផង។

ប្អូនប្រុស ប្រាក់ សុផាន់ណា បានបង្ហោះសារថា "ខ្ញុំបានគេងលក់ជាច្រើនម៉ោងអត់អាហារមួយថ្ងៃពេញបន្ទាប់ពីត្រូវថ្នាំសន្លប់រួច ឥលូវនៅតែបន្តរងចាំគ្រូពេទ្យព្យាបាលបន្តទៀត ខ្ញុំសង្ឃឹមថាខ្ញុំនិងបានជាសះស្បើយឆាប់ អរគុណពុកម៉ែបងប្អូនដែលតែងតែបារម្ភនិងជួយទាំងថវិកាផ្ទាល់ខ្លួន ទាំងចិត្ត ទាំង ការអធិស្ធាន ទាំងការជូនពរ"។