ចាន់​ឡា ជួប​ទុក្ខ​ធំ ស្រែកយំស្រែកហៅបងប្រុសឲ្យក្រោកឡើង ជូនប្អូនទៅប្រឡងទៀត តែជាកុសល បងប្រុសបាត់បង់ជីវិត ដោយសារតែ....
សីហា
-

ប្រិយមិត្តច្បាស់ជាបានជ្រាប និងស្គាល់រួចមកហើយថា កញ្ញា លៀង ចាន់ឡា គឺជាអតីតបេក្ខភាពក្នុងកម្មវិធី X Factor Cambodia ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន មកដល់ពេលនេះ ចាន់ឡា បានកំពុងតែមានទីផ្សារខ្លាំងដោយឃើញថា ចាន់ឡា ត្រូវបានគេជ្រើសរើសនាងយកទៅថតស្ពត់ពាណិជ្ជកម្ម និងទៅច្រៀងនៅ តាមការប្រគុំតន្រ្តីជាដើម។

យ៉ាងណាមិញ តារា​ចម្រៀង​វ័យក្មេង លៀង ចាន់​ឡា បានធ្លាប់ស្រែកប្រកាសអង្វរទេវតា ឲ្យថែរក្សារបងប្រុសរបស់ខ្លួនដែលកំពុងឈឺធ្ងន់ តែជាអកុសល ពេលនេះ ម៉ោងនេះ បងប្រុសរបស់នាងបានលាចាកលោកនេះទៅហើយ នេះដោយសារតែជំងឺដ៏កាចសាហាវ រីកថ្លើម និងសួត។

​បើយោងតាមគណនីហ្វេសប៊ុករបស់ កញ្ញា លៀង ចាន់​ឡា បានបង្ហោះសារយ៉ាងកំសត់ថា “បង​ហា​ក្រោក​មក​ដឹក​ប្អូន​ទៅ​ប្រឡង​ទៀត ក្រោក​មក​និយាយ​ជាមួយ​ប្អូន​ភ្លាម ក្រោក​មក​បង​ម៉េច​បងទុក​អោយ​គ្រប់គ្នាយំ​ចឹង ក្រោក​មក​វិញ​មក​បង​ប្អូនសុំអង្វរ”។ “​មិន​សប្បាយ​លេង​ទេ កុំ​បិទ​ភ្នែក​ចឹ​ង យាយ​ជាមួយ​ប្អូន​ម្តងទៀត​មក​ក៏​ប្អូន​អស់ចិត្ត​ដែរ”។

ក្នុងនោះដែរ គណនីហ្វេសប៊ុកមួយដែលគេស្គាល់ថា ជាបងជីដូនមួយរបស់បងប្រុស លៀង ចាន់​ឡា ក៏បានសរសេររៀបរាប់ថា“ ពួកយើងតែងជឿជាក់ថា បងនៅមានសង្ឃឹមតស៊ូទៅមុខ តែវាដល់ពេលហើយដែលបងត្រូវសម្រាក បងគ្រាន់តែសម្រាកទេបងមិនមែនស្លាប់ឡើយ តែពួកយើងនិងមានឱកាសជួបគ្នាជាថ្មីណាបងប្រុស សូមបានទៅកាន់លោកខាងមុខណា៎បង Goodbye forever”៕