នោះមិនស្រួលទេ លោក ឆន សុវណ្ណរាជ បានថតរូបជាមួយនារីម្នាក់ហើយថែមទាំងបាននិយាយពាក្យបែបនេះទៀត...
ស៊ីហៀង
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខានបើនិយាយពីលោក ឆន សុវណ្ណរាជ​ ដែលលោកគឺជាតារាចម្រៀងប្រុសជួរមុខម្នាក់ប្រចាំ ផលិតកម្មរស្មីហង្សមាស ។មិនត្រឹមតែប៉ុណ្ណោះទេ លោក ឆន សុវណ្ណរាជ​ គឺជាតារាចម្រៀងជើងចាស់ម្នាក់ដែលមានភាពស្ងប់ស្ងាត់ខ្លាំង ខុសប្លែកពីតារាដ៏ទៃ ។

យ៉ាងណាមិញថ្មីៗនេះលោកបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនបានការសង្ស័យយ៉ាងខ្លាំង ក្រោយតារាប្រុសរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនិងនារីម្នាក់ដែលមានសម្រស់ស្រស់ស្អាតណាស់ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺលោក ឆន សុវណ្ណរាជ បានបង្ហោះរូបថតជាមួយនារីម្នាក់នោះជាញឹកញាប់ផងដែរនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់លោក ហើយក៏បានភ្ជាប់មកជាមួយនិងសារមួយឃ្លាបែបនេះថា ៖ « នៅសល់ចំហាយ ឃើញរូបស្អាតក៏ចង់ផុស @am.msxx » រហូតធ្វើឲ្យហ្វេនៗលោកជាច្រើន ដាក់ការសង្ស័យថា « នារីដែលលោកថតជាមួយនោះគឺជាគូស្នេហ៍របស់លោក ផងដែរ » ។

ក្រោយឃើញបែបនេះធ្វើឲ្យហ្វេនៗរបស់លោកជាច្រើនបានសម្តែអារម្មណ៍រំភើបគ្រប់គ្នា ម្នាក់ៗលាន់មាត់ថា លោក ឆន សុវណ្ណរាជ និងនារីម្នាក់នេះពិតជាសមគ្នាខ្លាំងណាស់ ហើយមានហ្វេនខ្លះសរសើរនារីម្នាក់នោះថាន ពិជាមានសម្រស់ស្រស់ស្អាតខ្លាំង បើជាគូស្នេហ៍របស់បងរាជគឺពិតជាល្អណាស់ និងនៅមានច្រើនទៀតដែលរៀបរាប់មិនអស់ ។

សូមជម្រាបផដែរថា ចំពោះការបង្ហោះរូបថតបែបនេះយើងនៅមិនដឹងការពិតទេថា នារីម្នាក់នេះមានទំនាក់ទំនងអ្វីនិងគ្នាជាមួយលោក ឆន សុវណ្ណរាជ ព្រោះអីមិនទាន់មានការចេញមកបញ្ជាក់ពីសំណាក់សមីខ្លួន ជាពិសេសគឺលោក ឆន សុវណ្ណរាជ ផ្ទាល់តែម្តង ៕