លោកជំទាវ ហ៊ុន ស៊ីណាត មានប្រសាសន៍ថា ខ្ញុំកំពុងចង់ដឹងថា គេអាងខ្នងខាងណា បានហ៊ានធ្វើបែបនេះដាក់រាស្រ្តនោះ បើដឹងថាធ្វើខុសមែននោះ នឹងមិនទុកទេ...
ស៊ីហៀង
-

ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបហើយថា កាលពីយប់មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបងស្រីបង្កើត និងក្មួយស្រី របស់តារាចម្រៀង លោក សែម សង្វាត​ ត្រូវបានអ្នកជិតខាង យកសោរមកចាក់របងផ្ទះរបស់គាត់ ជាហេតុធ្វើឲ្យម្ចាស់ផ្ទះ ភ័យតក់ស្លុតយ៉ាងខ្លាំង ។ ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ វេលាម៉ោង ៨និង០០នាទី។

ក្រោយពីបានឃើញហេតុការណ៍នេះហើយនោះ លោកជំទាវ ហ៊ុន ស៊ីណាត មានការហួសចិត្តយ៉ាងខ្លាំង ព្រមទាំងភ្ជាប់ជាសារយ៉ាងខ្លីថា "អាជ្ញាធរអន់ពេកហើយ ធ្វេីអោយអា អ្នកមានលុយខ្លាំងជាងច្បាប់នោះ សូមឲ្យអាជ្ញាធរទៅមើលថាតើអា មួយណាក៏វាខ្លាំងហ៊ានធ្វើបែបនេះ ឬក៏ខ្លាចអំណាចនរណាម្នាក់បានជាអាជ្ញាធរមិនហ៊ានធ្វើនោះ??។

ក្រោយពីបានឃើញទិដ្ឋភាពបែបនេះហើយ ក៏មានបងប្អូនជាច្រើន បានចូលមកខមិន ថា "ហេតុតែគេមានខ្នងស៊ីម៉ង់"។ ភ្លាមនោះលោកជំទាវ បានឆ្លើយតបវិញថា "ចាសមនុស្សសម័យបច្ចេកវិជ្ជាទេីបនេះអាព ពួក ខ្នងសុីម៉ង់​ ឬខ្នងដែកថែបក៏មិនបានដែរ​ ខ្ញុំកំពង់ចង់ដឹងថាខ្នងខាងណា​ យកខ្នងគេទៅធ្វេីបា បរាស្ត្រចា ប់ដា ក់គុ កឲ្យអស់កុំទុក​ បេីវាធ្វេីខុសនោះ"​ ៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖