ម្ចាស់បទ “ក្រដាស10$ ក្រដាស20$” កញ្ញា រ៉ូ​ស ប្រាថ្នាជាតិក្រោយក្រអូបស្រស់ស្អាតដូចផ្កា ស្រាប់តែលោក អុឹម ជីវ៉ា ដាក់មួយឃ្លាទៅវិញថា...
សីហា
-

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់រួចមកហើយថា តារាសម្តែងកញ្ញា រ៉ូ​ស គឺជាតារាសម្តែងម្នាក់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហជន ហើយតារាស្រីរូបនេះត្រូវបានគេចាត់ទុកថា ជាតារាដែលចូលចិត្តសម្តែងឈុតឆាកក្តៅសាច់ និងរោលរាល មិនថានៅក្នុងសាច់រឿង ឬមួយក៏ MV នៅក្នុងបទចម្រៀងជាដើម ។ ជាមួយគ្នានេះដែរ រ៉ូ​ស ធ្លាប់ត្រូវបានមហាជនរិះគន់ម្តងរួចហើយក្រោយពេលនាងបាន សម្តែង ឈុតស្រើបស្រាល អោបថើបនៅក្នុង MV របស់បទចម្រៀងមួយបទផងដែរ ។

យ៉ាងណាមិញ ក្រោយពេលស្ងាត់ការរិះគន់មួយរយៈធំមក ស្រាប់តែថ្មីៗនេះ រ៉ូ​ស បានទទួលបានការចាប់អារម្មណ៍ម្តងទៀតបន្ទាប់ពីនាងបាននិយាយពាក្យសម្តីប៉ុន្មានម៉ាត់នេះថា « ស្គាល់ក្រដាស១០ ស្គាល់ក្រដាស២០អត់» ហើយក្រោយមកទៀតនាងក៏បាន Cover បទចម្រៀងមួយបទដែលមានចំណងជើងថា My Heart Will Go On ដែលជាបទចម្រៀងមួយនៅក្នុងខ្សែរភាពយន្តខ្នាតធំលំដាប់ពិភពលោកមួយផងដែរ ក្នុងការ Cover នោះនាងគ្រាន់តែច្រៀងលេងៗ និងបែបកំប្លែងៗនេះគឺមិនទាន់យកជាការទេ ។

ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុករបស់ រ៉ូស បានបង្ហោះវីដេអូមួយ អមជាមួយនឹងពាក្យពេជ្រន៍ថា “សូមអោយកើតជាតិណាណាអោយខ្ញុំក្រអូបស្រស់ស្អាតដូចផ្កា” ក្រោយពីបង្ហោះវិដេអូដែលឲ្យលោកតាប្រោះព្រំហើយ ស្រាប់តែលោក អ៊ឹម ជីវ៉ា ដាក់មួយឃ្លាទៅកាន់​ រ៉ូសវិញថា “ចង់អោយខ្លួនក្រអូប គឺត្រូវសាងអំពើល្អអោយបានច្រើន កុំលោភលន់ កុំច្រនែនឈ្នានិស កុំធ្វើបាបអ្នកដទៃ ដើម្បីផលប្រយោជន៍ខ្លួនឯង ក្រអូបនោះគឺក្រអូបកេរ្ត៍ឈ្មោះនិងកិត្តិយស មិនមែនក្រអូបដូចផ្កាឬទឹកអប់ឡើយ ទឹកអប់គង់តែអស់ក្លិន ផ្កាគង់តែស្អយរលួយ តែប្រអូបកេរ្ត៍ឈ្មោះកិត្តិយសគឺមិនងាយបាត់បង់ឡើយ”៕