សូមចូលរួមរំលែកទុក្ខផង ! កូនប្រុសកំពុងពេញស្រលាញ់ បានស្លា ប់បាត់បង់ជីវិតទាំងវ័យក្មេង ដោយសារតែជំងឺមួយនេះ...
ស៊ីហៀង
-

ជីវិតរបស់មនុស្សយើងម្នាក់ៗ គ្រាន់អ្វីទៀងទាត់នោះទេ ព្រោះថា​ថ្ងៃណាម្នាក់ យើងក៏គេចមិនផុតពី សេចក្តីមរណា ដូចតែគ្នា ។ ច្បាប់នៃធម្មជាតិ បានកំណត់អ្វីគ្រប់យ៉ាងមកហើយ។ តួយ៉ាងដូចជាក្មេងប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ម្នាក់ ដែលមានឈ្មោះថា លឹមហ៊ាង កាំងហូរ ដែលជាក្មេងប្រុសម្នាក់ដ៏សែនល្អ ឆ្លាត តែបែរជាមកត្រូវអស់ជីវិតទាំងវ័យក្មេង ដោយសារតែជំងឺ គ្រុនឈា ម។

ជាក់ស្តែងបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា LoLomh Heang បានបង្ហោះសាររៀបរាប់ទាំងទឹកភ្នែក ថាកូនប្រុសជាទីស្រលាញ់ បានលាចាកលោកទៅ ទាំងវ័យក្មេង​បែបនេះ ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះបានឲ្យដឹងថា "សូមឲ្យវិញ្ញាណខណ្ឌកូនទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ជាតិក្រោយសូមឲ្យកូនមានអាយុវែង កុំឲ្យអាយុខ្លីដូចជាតិនេះទៀតណាកូនណា"។ 

ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបន្ថែមទៀតថា "យើងខ្ញុំត្រូវជាឪពុកម្ដាយនៃស ពកូននាម លឹមហ៊ាង កាំងហូរ សូមគោរពអញ្ជើញបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកូនដែលបានទទួលមរណ ភាពនៅថ្ងៃព្រហស្បតិ៍ទី២៤ខែកញ្ញាឆ្នាំ២០២០ ដោយរោគាពាធ។

(ស ពកូនប្រុស នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តហុងឡាំង នៅទី ២៦/0៩/២០២០ នៅវេលាម៉ោង ៨:៣០ព្រឹក)"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការសោកស្តាយ​ និងចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំចំពោះ ក្រុមគ្រួសារនៃស ពដែលបានបាត់បង់កូនប្រុសជាទីស្រលាញ់ ទាំងវ័យក្មេងបែបនេះ៕