មិនណយទេ យាយ យយ ចាស់ហើយនៅច្រៀងបទមួយនេះកើតទៀត ហើយច្រៀងឡើងពិរោះរហូតដល់ហ្វេនៗលាន់មាត់គ្រប់គ្នាថា (មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ អ្នកចម្រៀងអាយ៉ៃអ្នកស្រី នួន សារី ហៅយាយ យយ គឺជាអ្នកសិល្បៈបុរាណអាយ៉ៃម្នាក់ដែលនៅតែទទួលបានការគាំទ្រពីសំំណាក់ទស្សនិកជនដដែល លើសពីនេះទៅទៀតអ្នកស្រី នួន សារី ហៅយាយ យយ មិនត្រឹមតែចេះច្រៀងអាយ៉ៃ ដ៏ពិនប្រសព្វមួយមុខនោះទេ ក្រៅពីការច្រៀងអាយ៉ៃ អ្នកស្រីក៏ចេះច្រៀងភ្លេងការ និងសម្តែងរឿងកំប្លែងបានយ៉ាងល្អថែមទៀតផង​​ ។

ដោយឡែកថ្មីៗនេះតារាកំប្លែងជើងចាស់រូបនេះបានធ្វើឲ្យហ្វេនៗរបស់អ្នកស្រី បានភ្លែកអារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកស្រីបានច្រៀងចម្រៀងមួយបទដែលមានចំណងជើងថា « ស្នេហ៍វ័យចំណាស់ » បានយ៉ាងល្អបើនិយាយពីសំម្លេងរបស់អ្នកស្រីវិញនៅតែច្រៀងពិរោះដដែល ។

យោងទៅតាមរយៈវិដេអូឃ្លីបដែលថតដោយអ្នកនាង ចន ច័ន្ទលក្ខណា ក្នុងពេលយាយ យយ កំពុងច្រៀងនោះឃើញថានៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជននិងហ្វេនៗរបស់អ្នកស្រីរហូតធ្វើឲ្យអ្នកគាំទ្រមួយចំនួនលាន់មាត់គ្រប់គ្នា ថា យាយ យយ ចាស់ហើយប៉ុន្តែនៅចម្រៀងបានយ៉ាងពិរោះ អ្នកផ្សេងទៀតថា ពិរោះណាស់ អាយដល ហើយនៅមានច្រើនទៀតដែលមិនអាចរៀបរាប់អស់ ៕ ចង់ដឹងថាយាយ យយ ចម្រៀងពិរោះយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោម៖