មេគ្រួសារ ប្រៀបដូចជាអ្នកកាន់ចង្កូត​ គ្រួសារមានសុភមង្គលរឺអត់ ពឹងលេីគាត់ហេីយ​
ស៊ីហៀង
-

ភ្នំពេញ៖ គេសង្កេតឃើញថា តាំងពីអ្នកនាង​ គង់ ចាន់ស្រីមុំ ដែលជាពិធីការិនី និងជាតារាសម្តែងដ៏ល្បីឈ្មោះ បានចាប់ដៃសាងគ្រួសារ យ៉ាងមានក្តីសុខ ជាមួយលោក សីហា រស់នៅយ៉ាងមានសុភមង្គល ដោយបច្ចុប្បន្ននេះ អ្នកទាំងពីរនាក់ មានកូនស្រីដ៏ស្រស់ស្អាត ឆ្លាត ដ៏គួរឲ្យស្រលាញ់ម្នាក់ទៀត កាន់តែធ្វើឲ្យជីវិតរបស់ពួកគេ កាន់តែមានក្តីសុខ ទ្វេរដង ។

ដោយឡែក អ្នកនាង​ គង់ ចាន់ស្រីមុំ គឺតែងតែបង្ហោះរូបភាព លើបណ្តាញសង្គមហ្វេសប៊ុក ជាញឹកញាប់ រាល់ពេលធ្វើដំណើរកំសាន្តទៅតាមទីកន្លែងនានា ដើម្បីទុកជាអនុស្សាវរីយ៍ និងចែកជូនបងប្អូនបានទស្សនា។ រាល់រូបភាពនីមួយៗរបស់អ្នកនាង ពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ពិសេសគឺទៅលើការតុបតែងខ្លួន និងការលេងស្ទាយ៍ម៉ូតសក់ជាដើម។

អ្នកនាងគង់ ចាន់ស្រីមុំ បានបង្ហោះសារយ៉ាងខ្លី លើបណ្តាញសង្គមហ្វេសប៊ុក ដោយមានរូបភាពជាលក្ខណៈគ្រួសារ ដោយធ្វើការប្រៀបធៀបទៅនិងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ។ អ្នកនាងបានបង្ហោះសារថា "ជីវិតគឺដូចជាប៉េងប៉ោង។ ប្រសិនបើអ្នកមិនដែលអនុញ្ញាតឱ្យខ្លួនឯងទៅ, អ្នកនឹងមិនដឹងថាតើអ្នកអាចកើនឡើងរហូតដល់កម្រិតណា បានឆ្ងាយដល់ទីណាទេ។ ទេសភាពពីភ្នំក្រោម ខេត្តសៀមរាប"។

អ្នកនាង បានបន្ថែមទៀតថា "មេគ្រួសារប្រៀបដូចជាអ្នកកាន់ចង្កូតចឹង​ គ្រួសារមានសុភមង្គលរឺអត់ ពឹងលេីគាត់ហេីយ​ "។