អាណិតបេនណាស់ ព្រោះតែចង់ការពារព្រៃឈើ ខិតខំប្រឹងប្រែងជាច្រើនឆ្នាំ តែពេលនេះដើរដល់ផ្លូវទាល់ហើយ...តាន់ គឹមសួរ ថា បេននឹងត្រឡប់ទៅផ្ទះគាត់វិញ បើសិនជា...
ស៊ីហៀង
-

ជឿជាក់ថា មានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់ បុរសជនជាតិអាមេរិកម្នាក់ ដែលបានចាកឆ្ងាយពីក្រុមគ្រួសាររបស់ខ្លួន មករស់នៅប្រទេសកម្ពុជា នៅលើទឹកដី ខេត្តព្រះវិហារ ដើម្បី ការពារព្រៃឈើ ដែលជាសម្បត្តិ ដ៏មានតំលៃរបស់ខ្មែរ។ ការចាកចេញពីផ្ទះសំបែង ព្រមជាមួយប្រពន្ធកូន  ធ្វើដំណើរ មករស់នៅក្នុងកន្លែងមួយ ដ៏សែនស្ងាត់ និងមានតែព្រៃឈើ សត្វព្រៃ បែបនេះ បានធ្វើប្រជាពលរដ្ឋ កម្ពុជា ហាក់មានអាណិត និងគោរពស្រលាញ់ បេន និងក្រុមគ្រួសាររបស់លោកជាខ្លាំង។ ចំណុចមួយដែលកាន់តែពិសេស សម្រាប់ប្រជាពលរដ្ឋខ្មែរនោះ គឺ លោកបាននិយាយថា លោកស្រលាញ់ ព្រៃឈើនៅទីនេះខ្លាំងណាស់។

ដោយឡែកកាលពីពេលថ្មីៗនេះ នៅក្នុងគណនីហ្វេសប៊ុករបស់ លោក តាន់ គឹមសួរ ដែលជាបុគ្គលម្នាក់ ដ៏ល្អ និងឈរនៅក្បែរបេន ជានិច្ច បានបង្ហោះសារថា "គេងមិនលក់ទេ ហេតុអ្វីបានជាអំពើល្អពិបាកយកឈ្នះលើអំពើដ៏ថោកទាបរបស់អស់លោកម្ល៉េះ? អស់លោកកំពុងតែប្រើប្រាស់វិធីដ៏សែនត្រជាក់ដើម្បីឲ្យលោកបេនដើរដល់ផ្លូវទាល់ហើយ ឬមួយអស់លោកមិនទាន់ស្កប់ស្កល់នៅឡើយទេ? ឬមួយអស់លោកចង់ឲ្យព្រៃឈើកាន់តែវិនាសហិនហោចជាងនេះទៀត បានអស់លោកអស់ចិត្ត?

ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ ពួកយើងមិនឲ្យការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេលជាច្រើនឆ្នាំត្រូវបានរំលាយដោយជនតិរិច្ឆានទាំងនោះដាច់ខាត"។

ភ្លាមនោះ ក៏លោក តាន់ គឹមសួរ បានលើកឡើងបន្ថែមទៀតថា "គាត់ស៊ូច្រើនឆ្នាំហើយ ស៊ូទាំងកាយ ស៊ូទាំងចិត្ត ល្មមដល់ពេលដែលគាត់ត្រូវសម្រាកហើយ"។ "មិនអាចទេ បើចាញ់ពេលនេះ បេននឹងវិលត្រលប់ទៅផ្ទះគាត់វិញហើយ"។