ជួយស៊ែរបន្ទាន់ ! អត្តសញ្ញាណបុរសជនជាតិហុងគ្រី ដែលបានរត់គេចខ្លួន បើបងប្អូនបានឃើញបុរសម្នាក់នេះ សូមរាយការណ៍ជាបន្ទាន់
ស៊ីហៀង
-

សៀមរាប៖ បុរសជនជាតិហុងគ្រីម្នាក់ បានរត់គេចខ្លួនពីកន្លែងធ្វើចត្តាឡីស័ក នៅកន្លែងស្នាក់នៅរបស់គាត់ ក្នុងភូមិគ្រួស​ ឃុំស្វាយដង្គុំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ខណៈក្រសួងសុខាភិបាល ព្រមានពីហានិភ័យការឆ្លងដល់សហគមន៍ បើគាត់ធ្វើដំណើរចេញក្រៅ ។

បើយោងតាម ការចុះផ្សាយរបស់ផេកផ្លូវការ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា "ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២០​ មិនមានករណីជាសះស្បេីយ​ និងមានករណីសង្ស័យវិជ្ជមានកូវីដ-១៩​ ចំនួន​ ០១នាក់​ ដែលបានរាយការណ៌ដោយមន្ទីរសុខាភិបាលខេត្តសៀមរាប​ (បច្ចុប្បន្ន​ កំពុងរងចាំការបញ្ជាក់បន្ថែមពីមន្ទីរពិសោធន៌វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ រាជធានីភ្នំពេញ)​ បានរត់គេចចេញពីកន្លែងស្នាក់នៅក្នុងភូមិគ្រួស​ ឃុំស្វាយដង្គុំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ មកទល់ពេលនេះ​ អាជ្ញាធររកមិនទាន់ឃេីញទេ។

សូមបងប្អូនប្រជាពលរដ្ឋ​ មេត្តាផ្តល់ព័ត៌មានមកអាជ្ញាធរមានសមត្ថកិច្ច​ មន្ទីរសុខាភិបាលខេត្ត​ ឫទាក់ទងលេខ​ ១១៥​ ឫតាមលេខទូរស័ព្ទដែលមានផ្តល់ជូននៅក្នុងសេចក្តីជូនព័ត៌មានខាងក្រោមនេះ​។ ប្រសិនបេីលោកអ្នកបានឃេីញបុរសជនជាតិហុងគ្រីអាយុ​ ៧០ឆ្នាំ​ នេះ​ ដែលអធិការដ្ឋាននគរបាលក្រុងសៀមរាប​ បានប្រកាសផ្សាយរកតាំងពីយប់ម៉ោងប្រហែលជា​ ២១និង១៥នាទីនៃថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២០​ នេះរួចហេីយ​។ សូមអរគុណ"។

ក្រសួងសុខាភិបាល ថ្លែងថា មានករណីសង្ស័យវិជ្ជមានវីរុសកូវីដ១៩ ថ្មី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ចំនួន១នាក់ គឺជាបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំថ្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានរាយការណ៍ដោយមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប។ បុរសរូបនេះបានធ្វើដំណើរពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយលទ្ធផលតេស្តរបស់គាត់នៅពេលនោះ គឺអវិជ្ជមានវីរុសកូវីដ ១៩។ បន្ទាប់មកគាត់ត្រូវបានបន្តធ្វើចត្តាឡីស័កនៅកន្លែងស្នាក់នៅតាមអាសយដ្ឋានខាងលើនេះ នៅខេត្តសៀមរាប រហូតដល់ថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ការធ្វើតេស្តឡើងវិញក៏បានបង្ហាញលទ្ធផលសង្ស័យថា វិជ្ជមានវីរុសកូវីដ១៩ ហើយ វត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូន មកដល់នៅវេលាយប់ម៉ោងប្រហែលជា១១ និង០០នាទី យប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ធ្វើការវិភាគបញ្ជាក់នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយការវិភាគរបស់វិទ្យាស្ថាននេះ នឹងធ្វើនៅវេលាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ រីឯលទ្ធផលរំពឹងថានឹងអាចទទួលាននៅល្ងាចនៃថ្ងៃដដែល។