Justin Bieber បង្ហោះសារលើកទឹកចិត្តរបស់ជូនចំពោះភរិយា Hailey ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ របស់ខ្លួន...
ស៊ីហៀង
-

សារលើកទឹកចិត្តរបស់ Justin Bieberជូនចំពោះភរិយា Hailey ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍។Justin និង Hailey Bieberនឹងប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី ២ របស់ពួកគេ។ តារាចម្រៀងរូបនេះបានចែករំលែកសារដ៍មានន័យនិងផ្តល់តម្លៃដល់ភរិយាខណៈដែលគូស្នេហ៍ដែលស្រលាញ់គ្នាប្តូរផ្តាច់បានប្រារព្ធពិធីដ៍មានន័យក្នុងឆាកជីវិត។

ដោយចែករំលែករូបភាពសខ្មៅដែលគួរឱ្យចាប់អារម្មណ៍ពីថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពួកគេក្នុងឆ្នាំ ២០១៨ ចាស្ទីនបានសរសេរថា៖ Hailey Bieberបងពិតជាមានសំណាងបានធ្វើជាប្តីរបស់អូន! អ្នកបង្រៀនខ្ញុំរាល់ថ្ងៃធ្វើឱ្យខ្ញុំក្លាយជាបុរសដែលប្រសើរបែបនេះ "ខ្ញុំប្តេជ្ញាចិត្តពេញមួយជីវិតគូររបស់យើងបងនិងផ្តល់កម្លាំងចិត្តឲ្យអូនឲ្យសមអ្នកជាស្ត្រីដែលព្រះបានប្រសិទ្ធនាមឲ្យក្តីស្រលាញ់របស់បងគឺអាចជួយអ្នកឱ្យសម្រេចក្តីសុបិន្តដ៍អស្ចារ្យរបស់អូន ជានិច្ចជាកាលបងសន្យាថានឹងបារម្ភពីអូនមុនគេដោយភាពអត់ធ្មត់និងក្តីមេតា "រីករាយថ្ងៃខួបកំណើតសំណព្វចិត្តរបស់បង" ពាក្យសម្តីរបស់គាត់បានធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍សប្បាយរីករាយរាប់បញ្ចូលទាំងប្រពន្ធសំណព្វចិត្តដែលបាបផ្តល់មតិថា "បងជាម្ចាស់បេះដូងអូន" ៕