លោកអធិការក្រុង តាខ្មៅ បានបញ្ជាអោយកំលាំងប៉ុស្ត៍សហការជាមួយក្រុមប្រឹក្សាសង្កាត់ មេភូមិព្រែកសំរោង៣ ចុះទៅដល់ទីតាំងចិញ្ចឹមក្រពើដើម្បី...
កណ្តាល ៖ ក្រោយពីមានពត័មានតាមរយៈវិទ្យុABCចុះផ្សាយថា (មានទីតាំងចិញ្ចឹមក្រពើ១ កន្លែងនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅមានប្រជាពលរដ្ឋជិតខាងមានការព្រួយបារម្ភ) ខ្លាចក្រែងមានទឹកភ្លៀងជនលិចហើយរួចចេញមកក្រៅ។
មានពត័មាននេះភ្លាមលោកអធិការបានបញ្ជាអោយកំលាំងប៉ុស្ត៍សហការជាមួយក្រុមប្រឹក្សាសង្កាត់ មេភូមិព្រែកសំរោង៣ ដោយបានអញ្ជើញម្ចាស់ទីតាំងអោយមានការប្រុងប្រយត្ន័ដោយភ្ជាប់និង កិច្ចសន្យាម្ចាស់ទីតាំងផងដែរ ។
តាមការចុះត្រួតពិនិត្យយើងបាន សង្កេតឃើញនៅជំវិញនៃទីតាំងមានរបងពទ្ធ័ជំវិញមានកំពស់៣ម៉ែត្រហើយក្នុងអាងចិញ្ចឹមក្រពើមានរាបអិតមានកំពស់៣ម៉ែត្រកន្លះ៕ ប្រភព៖ មហាគ្រួសារតាខ្មៅ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។