ប្រពៃណាស់ ! អគ្គនាយកហាងតែគុជ "Fire Tiger Cambodia" ស៊ិន យូប៊ីន បានចូលរួមបរិច្ចាគថវិការ ដើម្បីជួយដល់ជនរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង នូវទឹកប្រាក់ ចំនួន១ម៉ឺនដុល្លារ...
ស៊ីហៀង
-

ភ្នំពេញ៖ ដោយមើលពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅពេលនេះ ធ្វើឲ្យមហាជន ក៏ដូចជា បងប្អូនជាច្រើន ពិតជាការសោកស្តាយជាខ្លាំង ដោយបងប្អូនត្រូវចាកឆ្ងាយពីផ្ទះសំបែង ត្រូវបាត់បង់ផលដំណាំ ជាច្រើន ពិសេសមានគ្រួសារខ្លះត្រូវបាត់បង់សមាជិកគ្រួសារថែមទៀតផង។

ដើម្បីចូលរួមចំណែក នៅក្នុងការជួយដល់ពុកម៉ែ បងប្អូន នៅតាមបណ្តាខេត្ត តារាសម្តែងស្រីដ៏ឆ្នើម កញ្ញា ស៊ិន យូប៊ីន បានប្រាប់​ទៅគេហទំព័រ​ដ៏​ល្បី​ក្នុងស្រុក​ដូច្នេះ​ថា"ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

កញ្ញាបានបន្តទៀតថា "ហេតុដូចនេះ នាងខ្ញុំតំណាងឲ្យក្រុមហ៊ុនតែគុជ «Fire Tiger Cambodia» និងជាតារាសម្តែងមួយរូប សូមចូលរួមចំណែកជាមួយប្រមុខថ្នាក់ដឹកនាំ ក្នុងការជួយសង្គមដោយរួមបរិច្ចាគថវិកា ចំនួន១ម៉ឺនដុល្លារអាមេរិក តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់។ នាងខ្ញុំសង្ឃឹមថា ទឹកប្រាក់ទាំងនេះនឹងជួយសម្រាលទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរបានក្នុងគ្រាកំពុងមានអាសន្ននេះ"។