នៅថ្ងៃនេះ អូន Jenny សែនស្អាត និងម៉ាក់ សួស វីហ្សា បានចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញហើយ ...មានវិដេអូ
ស៊ីហៀង
- 1205

តារាចម្រៀងស្រីអ្នកនាង​ សួស វីហ្សា សម្រាលបានកូនស្រី ដោយសុវត្ថិភាព និងមានសុខភាពល្អទាំងម្តាយ ទាំងកូន ទាំងគួរឲ្យក្នាញ់ ធ្វើឲ្យមហាជន និងសាច់ញាតិបងប្អូន គ្រឺតក្មួយយ៉ាងខ្លាំង។ បន្ទាប់ពីសម្រាលកូនរួមហើយ អ្នកនាង​ សួស វីហ្សា ក៏បានបង្ហោះវិដេអូ ចម្រៀងមួយបទយ៉ាងមានអត្ថន័យបំផុត​។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកថម មី បានបង្ហោះសារថា "ពាក្យថាប្តីប្រពន្ធ​ គឺមនុស្សពីរនាក់ត្រូវដេីរលេីផ្លូវតែមួយជាមួយគ្នាអស់មួយជីវិត ត្រូវរួមទាំងសុខ​ ទាំងទុក្ខ​ ទាំងសេីច ទាំងយំ​ ទោះក្នុងកាល:ទេស:អ្វីក៏មិនបោះបង់គ្នា​ដែរ! ចំរៀងមួយបទនេះមានចំណងជេីងថា(គ្រាប់ពេជ្រគ្រួសារ) ។ ចំរៀងនេះភរិយាខ្ញ៉ំច្រៀងពីជីវិតពិតរបស់ពួកយើង ច្រៀងចេញពីអារម្មណ៍ពិត ច្រៀងបណ្តេីរយំបណ្តេីរជាមួយអារម្មណ៍រំភេីបព្រោះនេះជាបទចំរៀងដំបូងបំផុតដែលគាត់ធ្វេីឡេីងដេីម្បីជូនស្វាមីនឹងកូនស្រីជាទីស្រលាញ់របស់ខ្ញុំ ។ អរគុណកូន​Jenny ជាទីស្រលាញ់​ដែលបានចូលមកបំពេញសុភមង្គលឲ្យក្រុមគ្រួសារយេីង​ !​ ឪពុកម្តាយទាំងអស់តែងតែចាត់ទុកកូនជាគ្រាប់ពេជ្រនៃគ្រួសារ! ។ អរគុណអូនដែលបានលះបង់នូវចំនែកដ៏ធំធេងនេះសម្រាប់បងអរគុណកូនសំលាញ់ដែលបានចូលមកជីវិតប៉ា បងសន្យាថានិងបំពេញតួនាទីធ្វើជាប្តីជាប៉ាជាមេគ្រួសារអោយបានល្អបំផុតសម្រាប់យើងនេះ "។

ដោយឡែកនៅថ្ងៃនេះ អ្នកនាងសួស វីហ្សា បានចេញពីមន្ទីរពេទ្យហើយ ដោយបាននាំអូន Jenny​ មកដល់ផ្ទះផងដែរ។ លោក ថម មីបានបង្ហោះសារថា "សួស្តីពុកម៉ែបងប្អូនឥឡូវនេះ កូនស្រីសំលាញ់ចិត្តខ្ញ៉ំ ថង សាម៉ូលីណា ហៅអូនJenny  បានមកដល់ផ្ទះហើយ នាំលាភនាំជ័យណាកូនណាសុខសប្បាយទាំងអស់គ្នាដល់ប៉ាម៉ាក់យាយតាយាយកុងនិងបងប្អូនទាំងអស់គ្នាផងណា កូនកណ្តុរមាស  ជាពិសេសសូមបួងសួងអោយគ្រោះទឹកជំនន់ឆាប់បាត់ពីប្រទេសជាតិយើងផងចុះ Sous Visa ថង សាម៉ូលីណា Tommy "។

មានវិដេអូ៖