ប្រពៃណាស់ ! តារាកំប្លែង អ្នកនាង ខ្ញុង និងស្វាមី បាននាំយកអំណោយទៅចែកជូន បងប្អូនដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង...
ស៊ីហៀង
- 1103

ខណៈពេលដែលបងប្អូនខ្មែរជាច្រើនកំពុងតែជួបនូវ ទុក្ខលំបាក ដោយសារជំនន់ទឹកភ្លៀង ហើយត្រូវ ជម្លៀសខ្លួន រកកន្លែងទីទួលសុវត្ថិភាព។ នៅក្នុងនោះផងដែរ ក៏មានបងៗកងកម្លាំងជាច្រើន នៅតាមបណ្តាខេត្ត ក្រុង បានស្វះស្វែងយ៉ាងខ្លាំង ដើម្បីជួយដល់បងប្អូន ដើម្បីសុខសុវត្ថិភាព គ្រប់គ្នា សុខសប្បាយ ទោះបីជាពួកគាត់ត្រូវលំបាក ខ្លាំងយ៉ាងណា ក៏មិនដែររអ៊ូឡើយ។

ដោយឡែក តារាកំប្លែង ដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ មហាជន គ្រប់ស្រទាប់វណ្ណៈ អ្នកនាង ខ្ញុង និងស្វាមី បានចុះចែកអំណោយ រួមមាន អង្ករ ភួយ មី ជាការជួយសម្រួលដល់ពុកម៉ែបងប្អូន ទាំងអស់គ្នា ឲ្យបានធូរស្រាលមួយគ្រា ក្នុងអំឡុងពេលគ្រោះទឹកជំនន់នេះ។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងចិត្តសប្បាយរីករាយ ពេលបានឃើញ អ្នកនាង និងបងប្អូនជាច្រើននាក់ទៀត យកចិត្តទុក្ខលើពួកគាត់ ហើយបាននាំយកអំណោយជូនពួកគាត់ ថែមទៀតផង ។ ទឹកចិត្តដ៏ល្អនេះ ពិតជាធ្វើឲ្យពួកគាត់រំភើប ចិត្តជាខ្លាំង៕