ចាប់បានហើយ ! ជនដែលបើករថយន្ត បុ ក យុវជនម្នាក់អោយដួលហើយ ថយឡានមក កិ ន ពីលើអោយ ស្លា ប់ ភ្លាមៗនៅនិងកន្លែង (មានវិដេអូ)
-

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍​ទោ​ ចេវ​ ហាក់​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​ចរាចរណ៍​ បានអោយ​ PVNN ដឹងថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​បុ ក ហេីយថយកិន​​បណ្ដាល​អោយ​មនុស្ស​ ស្លា ប់ ​នោះ​គឺ​ កេីតឡេីងនៅ​ ចំណុច​ផ្លូវ​ ១៧៣​ កែងផ្លូវ​ ៣២៨​ សង្កាត់​ ទួលស្វាយព្រៃ​ ១​ ខណ្ឌ​ បឹងកេងកង​ វេលា​ម៉ោង​ ២៣:៣០​ នាទី​ ថ្ងៃ​ទី​ ១៥​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ ដោយរថយន្ត​បានបេីក​ បុ ក ​ម៉ូតូ​ជនរងគ្រោះ​ ពីក្រោយ​ ។

ជនបង្ករ​ឈ្មោះ​ យ៉ាន់​ណា​ លីណា​ ភេទ​ ប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មុខរបរ​ ពេទ្យ​ធ្មេញ​ ស្នាក់នៅ​ផ្ទះ​លេខ​ ៥​ អឹម​ ក្រុម​ទី​ ៤​ ភូមិ​ ព្រៃព្រីង​ខាងត្បូង​ទី​ ១​ សង្កាត់​ចោម​ចៅ​ ២​ ខណ្ឌ​ ពោធិ៍​សែនជ័យ​ ។ រថយន្ដ​ជនបង្ករ​ ម៉ាក​ Lexus NX 200 T ស្លាក​លេខ​ ភ្នំពេញ​ 2BH-8494 ភ្នំពេញ​ ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​ បានឃាត់ខ្លួន​ជនបង្ករ​នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ ។ លោកឧត្ដមសេនីយ៍​ទោ​ ចេវ​ ហាក់​ បានបន្តថា​ ថ្ងៃ​ស្អែក​សមត្ថកិច្ច​របស់​លោក​នឹងបញ្ជូនសំណុំរឿង​ករណី​នេះ​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដេីម្បី​ចាត់ការ​បន្ត​តាមច្បាប់​ ។

តាមរយៈ​វីដេអូ​ដែល​បានចែកចាយ​លេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ ឃេីញថា​ ជបង្ករ​ពិតជាមាន​ចរិក ឃោ រ ឃៅ​ព្រៃ ផ្សៃ ​ណាស់​ បន្ទាប់​ពី​ ​បុ ក​ ជនរងគ្រោះ​ពីក្រោយ​មិន​ ស្លា​​​​ ប់ ​ហេីយ​ជនបង្ករ​បានបេីកថយក្រោយ​ កិ ន ជនរងគ្រោះ​បន្ថែម​រហូតដល់​ ស្លា ប់​ ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ។ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុងតំកល់ធ្វេីបុណ្យ​នៅ​វត្ត​សំរោង​អណ្ដែត​ ។

មហាជន​បានថ្កោល​ទោស​ចំពោះ​ ទង្វើ​ព្រៃផ្សៃ​របស់​អ្នក​បេីកបរ​ យ៉ាន់​ណា​ លីណា​ និងសូមអោយ​តុលាការ​ផ្ដន្ទាទោស​ជនបង្ករ​អោយបាន​ធ្ងន់ធ្ងរ​ ៕ ប្រភពលោក ផែង វណ្ណៈ 

សូមទស្សនាវិដេអូខាងក្រោមៈ