កញ្ញា ទេព បូព្រឹក្ស និង លោក ដេវីត បាននាំយកស្បៀង និងភេសជ្ជៈ ទៅជូនបងប្អូនរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១១៤គ្រួសារ នៅខេត្ត...
-

នៅថ្ងៃនេះកញ្ញា ទេព បូព្រឹក្ស និងលោក ដេវីត បាននាំយកអង្ករ ត្រី​ខ និងភេសជ្ជៈ ទៅជូនដល់លោកពូក អ្នកមីង លោកយាយ លោកតា ដែលរងគ្រោះ​ដោយសារជំនន់ទឹកភ្លៀង រួចរាល់ហើយ ដោយម្នាក់ មានទឹកមុខស្រស់ញញឹម និងសូមថ្លែងអំណរគុណចំពោះ អ្នកទាំងពីរនាក់ ដែលបាននាំយកអង្ករ ទៅជូនបងប្អូនកំពុងរងគ្រោះ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារថា "រួចរាល់ហើយចាស សប្បាយចិត្តដែលបានឃើញស្នាមញញឹមលោកយាយលោកតាអ៊ុំពូមីង 114គ្រួសារនៅឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយក៏អរគុណដល់realmeនឹងហាងពេជ្រ Seng Chendaបងប្រុស @nichestបងស្រី @janita ដែលបានចូលរួមផ្តល់ជំនួយ"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ ជាខ្លាំង ពេលបានឃើញ ប្អូនៗ នាំយកអង្ករ និងភេសជ្ជៈ ទៅជូនដល់ពួកគាត់ដែលកំពុងតែរងគ្រោះដូចនេះ៕