ក្រោយបង្ហោះម៉ូតូ បានជោគជ័យ ទីបំផុតពេលនេះប្អូនទាំង២បានទទួល កាដូខ្នោះដៃប្រាក់ ពីសំណាក់នគរបាលខណ្ឌពោធិ៍សែនជ័យ (មានវិដេអូ)
ស៊ីហៀង
- 721

នៅកាលពីប៉ុន្មានថ្ងៃមុនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានគេថតបានសកម្មភាពរបស់ក្មេងទំនើង២នាក់បានជិះម៉ូតូបង្ហោះនៅលើផ្លូវសាធារណៈ ហើយយកមកផុសចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍មិនពេញចិត្តជាខ្លាំង ។​

យ៉ាងណាមិញក្រោយបានជ្រាបដំណឹងមួយនេះរួច លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានដាក់បទបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងឈានដល់ចាប់ខ្លួនក្រុមក្មេងស្ទាវខាងលើ ដែលបានបង្ហោះម៉ូតូតាមផ្លូវសាធារណ:ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។

១.ឈ្មេាះ អ៊ុង ពេជ្រ ហៅណាក់ ភេទប្រុស ជាអ្នកបេីកម៉ូតូ

២.ឈ្មេាះ បិុច បញ្ញចំរ៉ុង ភេទប្រុស​​ ជាអ្នកជិះអង្គុយពីក្រោយ។

បច្ចុប្បន្នក្មេងប្រុសទាំងពីរនាក់ខាងលើ ស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំ។