តាមពិតអញ្ចឹងសោះ ! ពេលនេះ ម្ចាស់ហាងគុយទាវ ចេញមកធ្វើការបកស្រាយហើយ ដោយបងៗកងទ័ពហូបគុយទាវសរសៃរកែងពិសេសឌុប ព្រមទាំង...មានវិដេអូ
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ មានករណីកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sopheak Chan បានបង្ហោះសារឲ្យដឹងថា "ម៉ែអេីយគុយទាវមួយចាន ៣មុឺន អាហារពេលថ្ងៃ ញុាំដប់នាក់ ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទីស អស់ ២៩មុឺន ព្រះ គេជួយគាត់ គាត់ជួយគេវិញដែរតែជួយម៉ាហឹងម៉ង

ទាហ៊ានគេទៅជួយប្រជាពលរដ្ឋកំពុងជួបគ្រោះជំនន់ទឹកភ្លៀងមិនបានដេក ទាំងកំលាំងកាយចិត្ត គាត់វិញមិនបានជួយអីតែលក់តំលៃដែលមិនគួរយកបានទៀត មិនមែនសុំអោយចែកទេ សុំត្រឹមលក់តែតំលៃធម្មតាទៅ កុំលក់ឡេីងពេក បេីគេដឹងថាថ្លៃក៏មិនចូលដែរ"។

រឿងរ៉ាវនេះ ត្រូវបានម្ចាស់ហាង មានជាម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Nhim NaNa បានឆ្លើយតបទៅវិញថា " កុំស្តាប់តែម្ខាងបង គុយទាវមួយចាន ៣ម៉ឺននេះ គឺគាត់កម្មង់គុយទាវសរសៃកែងឌុប ដល់ទៅ២ដង​ ចានឌុបរាល់ដង ខ្ញុំលក់២ម៉ឺនទៅហើយ ។ ហើយបាយម្ហូបដែលគាត់កម្មង់ចំនួន៤មុខស្មើរនឹង៨ចានធំៗ  ១ចាន៣ម៉ឺន បាយ៤ឆ្នាំងធំ បាយមួយឆ្នាំង១ម៉ឺន គាត់កម្មង់ជាពិសេសសម្រាប់មេៗគាត់ ហើយនៅមានទឹកសុទ្ធ១០ដបទៀតផង"។

សូមទស្សនាវិដេអូទាំងអស់គ្នា៖