អាណិត រកអ្វីថ្លែងពំុបាន ! ប្រពន្ធ Chef រិទ្ធី បង្ហោះសាររន្ធត់បែបនេះ ក្រោយស្វាមីទទួលមរណភាពដោយសារតែជម្ងឺ...
ស៊ីហៀង
-

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ២០ ខែ​តុលា​ ឆ្នាំ​២០២០នេះ កន្លងទៅថ្មីៗនេះ គណៈកម្មការ​នៅ​ក្នុង​កម្មវិធី Master Chef Khmer​ ​លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី​ បានទទួលមរណភាព ដោយបន្សល់ទុកនូវក្តីអាលោះអាល័យជាខ្លាំងដល់ក្រុមគ្រួសារនិងទស្សនិកជនដែលបានស្គាល់លោកតាមរយៈកម្មវិធី Master Chef Khmer​ ។

ជាក់ស្តែងក្រោយពេលស្វាមីបានទទួលមរណភាពរួច មហាជនបានសង្កេតឃើញថាភរិយារបស់លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី​ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Sophorn Love Sophorn បានបង្ហោះសារក្តុក្តួលបែបនេះថា​«សូម​ផលបុណ្យដែលពួកខ្ញុំបានសាង​នឹងបន្តអោយពួកខ្ញុំរស់នៅជាមួយគ្នាបានយូរអង្វែង» ហើយការបង្ហោះបែបនេះបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍សោកសៅយ៉ាងខ្លាំងពេកក្រៃ ។ 

សូមរំលឹកផងដែរថា លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី​ បានទទួលមរណភាព​កាលពីយប់ថ្ងៃទី ២០ ខែ​តុលា​ ឆ្នាំ​២០២០ ដោយសារជំងឺ​សួត​ធ្ងន់ធ្ងរ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ ។​ ហើយ ស ព របស់លោកពេលនេះត្រូវ​បាន​ក្រុម​គ្រួសារ​ដឹកយកទៅតម្កល់ធ្វេីបុណ្យនៅគេហដ្ឋាន​ ដែលស្ថិតនៅក្នុងបុរីសែនសុខ​ក្រាំងធ្នង់​ សង្កាត់គោករកា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។