គណៈកម្មការ Jessica រន្ធត់ចិត្ត និងសោកស្តាយជាទីបំផុត ពេលទទួលដំណឹងថា ដៃគូរការងារដ៏សែនល្អ បានទទួលមរណ ភាព
ស៊ីហៀង
-

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបហើយថា លោក ស៊ឺ សោ​ភ័ណ្ឌ​រិទ្ធី ជា​គណៈកម្មការ​នៅ​ក្នុង​កម្មវិធី Master Chef Khmer​ បានទទួលមរណ ភាពហើយ ដោយសារតែមានជំងឺ ជំងឺក្រិនថ្លើម និង របេងសួត តាំងពីយូរណាស់មកហើយ។ ដំណឺងដ៏រន្ធត់នេះ បានធ្វើឲ្យមហាជន ក្រៀមក្រំ និងសោកស្តាយ យ៉ាងខ្លាំង។ 

ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ កញ្ញា Jessica Elite ដែលគ្រប់គ្នាបានស្គាល់ថាជាដៃគូម្នាក់នៅក្នុងកម្មវិធី Master Chef Khmer​ បានបង្ហោះសារទាំងអារម្មណ៍រន្ធត់ថា "តាំងនាមខ្ញុំដែលជាដៃគូរនៅក្នុងកម្មវិធីដ៏ល្បីប្រចាំប្រទេសខ្មែរ ដែលជាកម្មវិធី MasterChef Khmer ជា Judge Jessica សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ បងប្រុសរិទ្ធី (Chef Rithy) ដែលបានលាចាកលោកកាលពីយប់មិញនេះ គាត់ប្រៀបដូចជាគ្រូ ជាបង ជាដៃគូរការងារដ៏ល្អ ហេីយក៏ជា Chef មួយរូបដែលមានសម្ថភាពខ្ពស់ផងដែល ប្អូនសូមអោយបងទៅកាន់សុគតិភព ហេីយសូមបួងសួងដល់បងបេីមានជាតិក្រោយពិតសូមកុំអោយបងដូចជាតិនេះអី សូមអោយមានសុខភាពល្អព្រមទាំងអាយុវែងផងដែរ ប្អូនពិតជាសោកស្តាយខ្លាំងណាស់ចំពោះការបាត់បង់រូបបងប្រៀបដូចជាការបង់ធនធានមនុស្សដែលមានសម្ថភាពដ៏ល្អមួយរូប ជាចុងក្រោយបងរិទ្ធីនៅតែស្ថិតក្នុងការចងចាំប្អូន និងប្រជាពលរដ្ឋទូទាំងប្រទេស។ YOU WILL ALWAYS BE IN OUR HEARTS "។

ដំណឹងដ៏ក្រៀមក្រំនួយនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ស្លត់ចិត្តយ៉ាងខ្លាំង ហើយក៏សូមឲ្យ Chef រិទ្ធី ទៅកាន់សុគតិភព កើតជាតិក្រោយ សូមឲ្យមានអាយុវែង កុំឲ្យដូចជាតិនេះទៀត៕