ទុក្ខជាន់ទុក្ខ ! នៅថ្ងៃនេះ លោកស្រី ទ្រី ដាណា ជូនថវិការ ទៅជនបងស្រី​ ដែលត្រូវភ្លើងឆេះផ្ទះរួចរាល់ហើយ នូវទឹកប្រាក់ចំនួន...
ស៊ីហៀង
-

ក្រោយពីបានមើលឃើញ ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះជំនន់ទឹកភ្លៀង លោកស្រី ទ្រី ដាណា និងស្វាមី បានចុះចែកអំណោយជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ ទុក្ខលំបាករបស់ពួកគាត់ ក្នុងគ្រា ជួយការលំបាកនៅពេលនេះ ។ ម្យ៉ាងទៀត លោកស្រី ទ្រី ដាណា បានបង្ហាញអារម្មណ៍អាណិតដល់ បងស្រី បងប្រុស ពីរនាក់ ត្រូវ​ ភ្លើងឆាបឆេះផ្ទះ ខណៈពេលដែល ទឹកកំពុងតែជន់លិចផងនោះ។

ជាក់ស្តែងលោកស្រី ទ្រី ដាណា បានបង្ហោះសារថា "អាណិតគាត់ណាស់លោកអើយ ផ្ទះទឹកលិច ឮថាគេចែកអំណោយ គាត់ទៅទទួលអំណោយនឹងគេ ស្រាប់តែបានពាក់កណ្ដាលផ្លូវ ភ្លើងឆេះផ្ទះអស់។ ខ្ញុំនឹងជួយគាត់ 2000$ សម្រាលការលំបាកខ្លះ ហើយគាត់ក៏អាចទិញសម្ភារៈសង់ស្នាក់នៅបណ្ដោះអាសន្ន។ ឃើញគេដាក់ថា នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោយើងនេះ"។

ដោយឡែកនៅមុននេះបន្តិច លោកស្រី ទ្រី ដាណា បានបង្ហោះសារ ថា "ទុកជាន់ទុក្ខ ផ្ទះលិចទឹកហើយ ត្រូវភ្លើងឆេះទៀត នាងខ្ញុំបានផ្ដល់ថវិកា 2000$ ជួយសម្រួលដល់គាត់ហើយ សង្ឃឹមថាគាត់អាចដោះស្រាយបានខ្លះ។ គាត់នៅសង្កាត់គងនយ ខណ្ឌដង្កោ។ អរគុណខាងប៉ុស្ត៍រដ្ឋបាល និងអាជ្ញាធរ ជួយនាំថវិកាដល់ដៃគាត់ "។