នៅព្រឹកនេះ ក្មេងស្រី ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ថ្ម រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ត្រូវបានឯកឧត្តម គួច ចំរើន និងក្រុមសង្រ្គោះ រកឃើញស ពហើយ
ស៊ីហៀង
-

ខេត្តព្រះសីហនុ៖ (ដំណឹងបន្ថែម) ករណីក្មេងស្រីដែលធ្លាក់ចូលទឹកជ្រោះ រមណីយ៍ដ្ឋានក្បាលឆាយកាលពី រសៀលម្សិលមិញ សមត្ថកិច្ចនិងក្រុមង្គ្រោះបានស្វែងរកសា ក  ស ពឃើញហើយ នៅម៉ោងជិត៨ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០។

សុំបញ្ជាក់ថា ក្មេងស្រីរងគ្រោះឈ្មោះ រឿង បញ្ញា អាយុ១៣ឆ្នាំ ជាសិស្ស រៀននៅខេត្តបាត់ដំបង បច្ចប្បន្នស្នាក់បណ្ដោះអាសន្ននៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ថ្ម រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុពេលមកលេងកំសាន្តជាមួយក្រុមគ្រួសារ កាលពី រសៀលថ្ងៃ២១តុលា ហើយបាត់ខ្លួន ក្នុងនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៍បានដឹកនាំបញ្ជាផ្ទាល់ ក្នុងការរុករកសង្គ្រោះផងដែរ ។ 

ក្រោយផ្អាករុករកពេលយប់ នៅព្រឹកថ្ងៃទី២២ ខែតុលានេះ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានបន្តស្វែងរក និងស្រង់យកបានសា ក ស ពក្មេងស្រីរងគ្រោះនៅជាប់ក្នុងល្បាក់ថ្ម។ ក្រោយរកឃើញសាកសព សមត្ថកិច្ចបានរៀបចំធ្វើការងារតាមនិតិវិធី មុននឹងប្រគល់ស ពជូនក្រុមគ្រួសារ៕

ប្រភព៖ Huy Bunleng News