ក្មួយប្រុសសម្លាញ់អើយ នៅថ្ងៃនេះ ក្មួយទៅចោលពួកយើងរហូតហើយ មិនមែនបែក ២ឆ្នាំ ៥ឆ្នាំ នោះទេ តែនេះយើងបែកគ្នាគ្មានថ្ងៃជួបវិញ
ស៊ីហៀង
-

ជីវិតពិតរបស់មនុស្សយើងម្នាក់ ពិតជាមិនអាច កំណត់បាននោះទេ ថាយើងនិងត្រូវ លាចាកលោកទៅថ្ងៃណា ពេលណា វេលាណានោះទេ គឺជាច្បាប់ធម្មជាតិ ដែលមនុស្សយើងមិនអាចកំណត់បាន។ តួយ៉ាងដូចជាប្អូនប្រុសម្នាក់​ បានលាចាកលោកទាំងវ័យក្មេង ធ្វើឲ្យគ្រួសារ និងសាច់ញាតិ បងប្អូន មិត្តភក្តិ ពិតជាសោកសង្រែងជាទីបំផុត។

ដោយឡែកនៅក្នុងគណនីមីងរបស់ប្អូនប្រុស ដែលមានឈ្មោះថា Sokunthea Hea បានបង្ហោះសារថា "បែករហូតហើយ លែងបានលឺសំឡេង លេងបានឃើញស្នាមញញឹមដល់ស្រស់ស្អាតរបស់ក្មួយរហូតហើយ ហេតុអ្វី លឿនពេកហើយ មិនមែនបែកមួយឆ្នាំ 2 5 ឆ្នាំ គឺបែករហូតគ្មានថ្ងៃជួប សល់ត្រឹមរូបថត នឹងអនុស្សវរី ក្មួយប្រុស ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា CH EA បានបង្ហោះសារទាំងទុក្ខក្រៀមក្រំថា "Pm ញ៉ុមវាបានទៅចូលញ៉ុមហើយ អាញ់មិនជឿនថាហែងអាយុខ្លីចឹងទេសំម្លាញ់ ហែងមកវិញបានទេ ហែងថាចាំអាញ់ទៅខ្មែរវិញផឹកមួយអាញ់ហា លូវហែងធ្វើអីចឹងហា យើងជាសំម្លាញ់នឹងគ្នាយូហើយមេនមួយថ្ងៃហើយក៏មិនមេនមួយខែដែរ ហែងកុំដាច់ចិត្តទៅចូលអាញ់បានទេRip Na A Pml Mee Fa "។

បើតាមការឲ្យដឹងពីម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ CH EA បានប្រាប់ឲ្យដឹងថា "ដួលម៉ូតូហើយធ្លាក់ចូលទឹក"។

មានវិដេអូ៖