លោកឧកញ៉ា ឌួង ឆាយ ចេញវិដេអូទាំងយប់ ឆ្លើយតបទៅកាន់អ្នករិះគន់ រឿងធ្វើបុណ្យ ចែកអំណោយ ថតញញឹម សើចសប្បាយ ក្អាកក្អាយ លោកឧកញ៉ា ឌួង ឆាយ លើកឡើងថា...មានវិដេអូ
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឌួង ឆាយ ភរិយា រួមទាំងក្រុមការងារ បានចំចែកអំណោយ ដល់បងប្អូនដែលរងគ្រោះ ជំនន់ទឹកភ្លៀង អំឡុងពេលបងប្អូនខ្មែរយើង កំពុងតែរងគ្រោះ ធ្វើឲ្យបានបាត់បង់ផលដំណាំ និងបានចាកចេញពីផ្ទះសំបែង ដើម្បីស្វែងរកកន្លែងទួលសុវត្ថិភាព ។ 

ដោយឡែក លោកក៏បានឃើញការបង្ហោះសាររបស់គណនីហ្វេសប៊ុកមួយបានបង្ហោះសារថា "មើលមុខ​ម្ចាស់ផ្ទះ​ផង លោកៗ​ថត​ហើយ​ទៅវិញ​បាត់ មិន​មក​ដេក នឹង​ស៊ី​អំណោយ ដែល​លោក​អោយ​ជាមួយ​គាត់​នុង ទេ គាត់​ស៊ី​តែ​5​ថ្ងៃ អស់ហើយ ចុះ​រាប់​ថ្ងៃ​ទៅមុខ​គាត់​បាន​អី​ស៊ី ប្រទេស​អ្នកក្រ​គឺ​ចែក​អំណោយ ប្រទេស​អ្នកមាន​គឺ​ចែក​គំនិត ចែក​គំនិត​តែម្ដង អ្នក​ចែក​នឹង​អ្នក​ទួល​គំនិត​រស់នៅ​ស្រួល​អស់​មួយជីវិត តែបើ​ចែក​អំណោយ​បាន​ស៊ី​ស្រួល​យ៉ាងយូរ​តែ​5​ថ្ងៃ ហើយ​ហត់នឿយ​នឹង​ចែក​អស់​មួយជីវិត នឹង​ធ្វើអោយ​ប្រទេស​ក្រីក្រ​ជា​រៀងរហូត ព្រោះ​ប្រជាជន​កើតរោគ​ខ្ជិលច្រអូស ចាំតែ​យក​អំណោយ​មនុស្សធម៌ យល់​ទេ ត្រង់​ហ្នឹង។  មើលផ្ទះគាំទ្រតារា នឹងផ្ទះតារា ខុសគ្នា 380° ។ តារាមួយភាគធំ មួយថ្ងៃៗ បង្រៀន លើកទឹកចិត្តអោយ ប្រជាជនក្មេងៗសិស្សសាលា ផឹកតែស្រាសប្បាយដូចរៃចឹង សិស្សសាលា គិតតែសប្បាយ សម្ភារៈនិយម ធ្វើខ្លួន តាមសម័យដូចតារា គេចសាលា ខ្ជិលច្រអូស មិនស្ដាប់បង្គាប់ឪពុកម្ដាយ ក៏បោះបង់ការរៀនសូត្រ ទង្វើរសកម្មភាព ទាំងនេះហើយធ្វើអោយប្រជាជនក្ររហាម ។ពេលគាត់ក្ររហាមក៏នាំគ្នាមកចែក អំណោយយកលាភសក្ការៈមកខ្លួន ដើម្បីរកប្រយោជន៍ ការគាំទ្រទៅវិញ វាមិនខុសពីឪពុកម្តាយជិតងាប់ហើយបានទិញផ្លែឈើអោយហូបទេ ។ ពិចារណាតាមការណ៌គួរ តើគួរចែកអំណោយឬចែកគំនិត យល់ទេត្រង់ហ្នឹង។ ម្យ៉ាងការថតផូសវាមិនបានបញ្ជាក់ថាអ្នកមានសេចក្តីល្អនោះទេជួនកាលអ្នកសំដែងជាល្អក៏ថាបានមើលតែទឹកមុខអ្នកដឹងហើយ ចុះបើផ្ទះតារាខ្លួនឯងដេកផ្ទះលិចទឹកចឹងតើគាត់សប្បាយចិត្តទេ។ ខ្ញុំមិនបានហាមឃាត់អោយចែកទេ តែខ្ញុំគ្រាន់តែប្រាប់ហេតុដំបូង ធ្វើអោយពលរដ្ឋក្ររហាម ដែលនាំអោយបានផលដូចពេលនេះ។ 

ជាមួយគ្នានោះផងដែរ លោក ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារ អមជាមួយវីដេអូឃ្លីបថា "ខ្ញុំបាទសូមនិយាយអំពីចំពោះការរិះគន់មកលើសប្បុរសជនពេលចុះចែកអំណោយសើចញញឹមពីមជ្ឈដ្ឋានមួយចំនួនតូច

សូមជួយ SHARE! នេះគឺជាពេលដែលយើងត្រូវសាមគ្គីរួមរួបគ្នាដើម្បីជួយពូមីងបងប្អូនយើងក្នុងស្មារតីអ្នកជាតិនិយមដែលស្នេហាជាតិ និងប្រជាជាតិ។ ព្រះអង្គ គូ សុភាព លោកនឹងអញ្ជើញជាធីបតីតំណាងអោយយើងទាំងអស់គ្នាដើម្បីចុះចែកអំណោយជំនួយរបស់ពូមីងបងប្អូនទាំងអស់គ្នា ពិតជាមហាកិត្តិយសណាស់សំរាប់រូបខ្ញុំបាទ

នេះជាលើកទី 1 ដែលខ្ញុំបាទសូមធ្វើការរៃអង្គាស និងគៀរគរអំពាវនាវដល់ពូមីងបងប្អូនចូលរួមបរិច្ចាកដើម្បីទិញអង្ករ មី ទឹកត្រី និង​ទឹក​ស៊ី​អី​វ យកទៅជួយ​ចែកជូន​ពូ​មីង​បងប្អូន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្ត​ពោធិ៍​សាត់។

សូមទស្សនាវិដេអូខាងក្រោមនេះ៖