បន្ទាប់ពីចុះទៅចែកអំណោយ ជូនបងប្អូនរងគ្រោះ ដោយជំនន់ទឹកភ្លៀងផ្ទាល់ដៃហើយនោះ ស្រាប់តែកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បង្ហោះសារដ៏មានអត្ថន័យថា...
ស៊ីហៀង
-

មនុស្សរាប់ម៉ឺនកំពុងតែជួយទុក្ខលំបាក ដោយសារជំនន់ទឹកភ្លៀង ពិសេសគឺបងប្អូនតាមបណ្តាខេត្ត​ បានរងគ្រោះមួយនេះយ៉ាងធ្ងន់ធ្ងរ ដោយមានអ្នកខ្លះត្រូវបាត់បង់ផ្ទះសំបែង និងបាត់បង់ដំណាំជាច្រើន ។ ជាមួយគ្នានោះផងដែរ គេសង្កេតឃើញថា មានសប្បុរសជនជាច្រើន បានចុះទៅដល់ផ្ទះរបស់បងប្អូន ប្រជាពលរដ្ឋ ដើម្បី ចែកស្បៀងអាហារ ដល់ពួកគាត់ ក្នុងការជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនបានមួយរយៈពេល។

អ្វីដែលបងប្អូនសង្កេតឃើញថា កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ និងមិត្តរួមអាជីពជាច្រើនទៀត ក៏បានធ្វើដំណើរទៅចែកស្បៀងផងដែរ។ កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ ប្រឹងប្រែងខ្នះខ្នែងជាខ្លាំង នៅក្នុងការជួយដល់បងប្អូន​​ លុយទឹកជូនអំណោយដល់ផ្ទះរបស់បងប្អូនផ្ទាល់តែម្តង។

ពេលបានឃើញកំពូលតារាចម្រៀង លោកព្រាប សុវត្ថិ បានទៅដល់ ភ្លាម បងប្អូនប្រជាពលរដ្ឋ នាំគ្នាមានការត្រេកអរជាខ្លាំង និងបានញញឹមស្វាគមន៍ ដល់រូបលោក នាំយកអំណោយទៅចែកជូនដល់បងប្អូន រួមមាន អង្ករ មី និងស្បៀងអាហារជាច្រើនទៀត។

ទន្ទឹមនឹងនោះ លោក ព្រាប សុវត្ថិ បានបង្ហោះវិដេអូ អមជាមួយសារយ៉ាងរំភើបថា "បងប្អូនពូមីងអ៊ុំប្រុសអ៊ុំស្រីលោកតាលោកយាយ ទោះក្នុងកាលៈទេសៈណាក៏ដោយ បងប្អូននៅតែមានកម្លាំងចិត្ត ព្រោះពួកយើងចេះផ្តល់ការស្រលាញ់អោយគ្នា"។ លោកបានបន្ថែមទៀតថា "ពេលនេះគឺជាពេលមួយ ដែលចងចាំក្នុងបេះដូងខ្ញុំ "។

មានវិដេអូ៖