ប្រពៃណាស់ ! កញ្ញា ទេព បូព្រឹក្ស និង លោក ដេវីត ខ្នះខ្នែងខ្លាំងលើកិច្ចការសប្បុរសធម៏
ស៊ីហៀង
-

អំឡុងពេលដែលបងប្អូនខ្មែរជាច្រើនគ្រួសារ​​កំពុងតែជួបនូវការលំបាក ត្រូវចាកឆ្ងាយពីផ្ទះសំបែង​ បាត់បង់ផលដំណាំ និងមានបងប្អូនជាច្រើនគ្រួសារទៀត កំពុងជួបនូវបញ្ហាស្បៀងអាហារ ហូបចុក ប្រចាំថ្ងៃនោះ ក៏មានសប្បុរសជន ជាច្រើន រូបបានធ្វើដំណើរទៅចែកស្បៀងអាហារ ជូនដល់បងប្អូន គ្រាន់បានដោះស្រាយបញ្ហាមួយគ្រា នៅពេលនេះ។

ដោយឡែក តារាចម្រៀងរ៉េបលោក ដេវីត  និងកញ្ញា ទេព បូព្រឹក្ស ដែលមានឈ្មោះល្បីល្បាញ និងមានបងប្អូនជាច្រើនបានស្គាល់ ក៏បានចូលរួមយ៉ាងសកម្ម នៅក្នុងការជួយដល់បងប្អូនខ្មែរយើងផងដែរ ដោយកញ្ញា បានទិញអង្ករ ដើម្បីចែកជូនបងប្អូនដែលកំពុងតែខ្វះខាត ។

ពីខេត្តបាត់ដំបង​ តារាចម្រៀងរ៉េប​ លោក ដេវីត បានបង្ហោះសារយ៉ាងខ្លី អមជាមួយនឹង ស្បៀងអាហារ ដោយលោកបានបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា "ថ្ងៃនេះមកខេត្តបាត់ដំបង ដោយផ្តល់អំណោយជូនបងប្អូនដែលជួបគ្រោះជំនន់ទឹកភ្លៀងដោយតាមរយៈ ឯកឧត្តម អភិបាលបាត់ដំបង ចំនួន ២០០គ្រួសារ។ ដោយកិត្តិយស ដោយសេចក្តីស្រលាញ់ "។