មុខមាត់គួរឲ្យក្នាញ់ណាស់ ! ឌី សូនីតា សម្រាលកូនដោយជោគជ័យ មានសុវត្ថិភាព និង មានសុខភាពល្អ ទាំងម្តាយ និងកូន
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែង ឌី សូនីតា បានទម្លាយនូវអាថ៌កំបាំង ដែលអ្នកនាងកំពុងតែពរពោះ កូននៅក្នុងផ្ទៃ ដែលជិតគ្រប់ខែទៅហើយ ជាមួយនឹងលោក  ច​ន អេ​ឡិច ហ្សូ​រ៉ា និងបានធ្វើការសុំទោសទៅកាន់ ទស្សនិកជនទូទាំងប្រទេស ដែលអ្នកនាង មិនបានប្រាប់តាំងពីដំបូង ដោយសារតែមូលហេតុ ជំងឺតំណរពូជរបស់នាង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ ឌី សូនីតា បានបង្ហោះសារថា "នេះគឺជាវីដេអូជាផ្លូវការរបស់នាងខ្ញុំ ដែលបានសន្យាថានឹងបង្ហោះជូនបងប្អូនក្នុងថ្ងៃនេះនាងខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់មិនថាក្នុងស្រុករឺក្រៅស្រុកយោគយល់ និងអធ្យាស្រ័យដល់រូបនាងខ្ញុំ។ មូលហេតុនិងហេតុផលនៃរឿងនាងខ្ញុំបានបកស្រាយនៅក្នុងវីដេអូនេះអស់ហើយ សង្ឃឹមថាកាដុងនឹងនៅតែជាមនុស្សម្នាក់នៅក្នុងចិត្តបងប្អូន ជាមនុស្សដែលបងប្អូនតែងតែអោយតម្លៃនិងជាតារាម្នាក់ដែលធ្វើអោយបងប្អូនសើចសប្បាយរីករាយរហូតទៅ "។

ក្រោយពីបានបង្ហោះសារ និងទម្លាយអាថ៌កំបាំងបាន២ថ្ងៃ ពោលគឺថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ តារាសម្តែងស្រីរូបនេះ ក៏បានបង្ហោះរូបភាព ខណៈពេលដែលនាងសម្រាលកូនប្រកបដោយសុវត្ថិ ទាំងកូន និងម្តាយ។ ជាមួយគ្នានោះផងដែរ​ លោក ច​ន អេ​ឡិច ហ្សូ​រ៉ា បានបង្ហោះសារថា "ជំរាបសួរអ៊ុំពូមីង អូន​ Smile​ មានសុខភាពរឹងមាំ​ និងគួរអោយស្រលាញ់ណាស់មែនអត់? អគុណពាក្យជូនពរ,​ ឥលូវអូនស្មាយ​ និងម៉ាក់ៗ​ ឆ្លងផុតនិងមានសុខភាពល្អណាស់"។