ពេជ្រ សោភា ថា ជីវិតជាស្ត្រីមេម៉ាយ អ្នកណាថាពិបាក ក្រោកពីគេងរកសុី មានលុយ ទិញអ្វីដែលយើងចង់បាន សំខាន់មេម៉ាយមានខាន់ស្លា តែអ្នកដែលពិបាក គឺជាជីវិតមនុស្សស្រីប្តីលួចមានស្រីទៅវិញទេ រាល់ថ្ងៃត្រូវ...
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងស្រស់សោភា ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ ទូទាំងប្រទេស​​ ហើយពេលនេះ អ្នកនាង តែងតែធ្វើឲ្យមហាជន ស្ងប់ស្ងែង ដោយសារតែការចេញបទចម្រៀងរបស់អ្នកនាងនីមួយៗ​ ពិតជាមានភាពទាក់ទាញនិងពីរោះ ណាស់។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ ស្រាប់តែអ្នកនាង ពេជ្រ សោភា បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានរៀបរាប់ថា "ជីវិតជាស្ត្រីមេម៉ាយ អ្នកណាថាពិបាក រស់ជាខ្លួនឯង ក្រោកពីរគេងរកសុី មានលុយទិញអ្វីដែលយើងចង់បាន សំខាន់មេម៉ាយមាន(ខាន់ស្លា) តែអ្នកដែលពិបាកគឺជាជីវិតមនុស្សស្រីប្តីលួចមានស្រី ចាំផ្លូវប្តី លួចឆែកទូរសព្ទ័ តាមដានប្តី ជីវិតជាប្រពន្ធវាទៅជាដូចចោរ ចាំចាប់ប្តីលួចមានស្រី ចង់ដឹងស្រីរបស់ប្តីជាអ្នកណា តើហត់ទេ?តែបើប៉ះចំប្តីល្អទៅជាសំណាងទៅតោះteam មេម៉ាយ លើកកែវមួយ"។

ទន្ទឹមនេះ ក៏មានបងប្អូនជាច្រើនបានគាំទ្រនូវពាក្យសម្តីរបស់អ្នកនាង បានលើកឡើង ។ ហើយក៏មានបងប្អូនជាច្រើន បានចេញមកខមិនថា "សុខចិត្តមានឈ្មោះមេម៉ាយ គ្រាន់ជាងរស់អោយទុក្ខសោករាល់ថ្ងៃ មេម៉ាយក៏អាចធ្វើការរកសុីចិញ្ចឹមខ្លួនឯងរស់ដោយស្រួល"។ស៊ូនៅមេម៉ាយល្អជាងមានប្ដីដែលលួចមានស្រី អ្នកណាហ៊ានថាមេម៉ាយមិនល្អ សំខាន់មេម៉ាយគេចេះ រកសីុចិញ្ចឹមខ្លួនគេនឹងកូនបានរស់"។