តន្រ្តីករជើងចាស់ ដែលមានជំនាញទាំងភ្លេងបុរាណនិងសម័យ លោកគ្រូ អុិន​ សុត្ថានី​ បានទទួលមរណ ភាព
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សិល្បករកម្ពុជា បានបង្ហោះសារថា "បាត់បង់ធនធានមនុស្សម្នាក់ទៀតហើយ RIP  គាត់គឺជាសិល្បករនិងតន្រ្តីករជើងចាស់ ដែលមានជំនាញទាំងភ្លេងបុរាណនិងសម័យ គឺ លោកគ្រូ អុិន​ សុត្ថានី​ បានទទួលមរណភាពព្រឹកថ្ងៃទី២២​ខែតុលា​ វេលាម៉ោង​ ៩និង៤៥​នាទីនៅមន្ទីរពេទ្យដោយរោគាពាធ។

ស ពលោកគ្រូនឹងត្រូវតំកល់នៅគេហ​ដ្ឋានក្នុងបុរីជិពម៉ុង​ Parkland Sen Sok (MongRithy Road) ផ្ទះលេខ៥២​ ផ្លូវលេខ​០២​ រហូតដល់ថ្ងៃស្អែក​ ហេីយនឹងត្រូវបូជាតាមព្រះពុទ្ធសាសនានៅវត្តកោះមេត្តាពោធិវង្ស.នៅជិតគេហដ្ឋានខាងលេី)​ នៅវេលាម៉ោង៤ល្ងាច ដែលនឹងត្រូវជាថ្ងៃទី២៣។ 

សូមគោរពជូនដំណឹងដល់សិល្បករសិល្បការនី និងញាតិមិត្តរួម សិស្សានុសិស្ស ទាំងអស់ដែរបានធ្លាប់ហាត់រៀនផ្នែកសិល្បៈជាមួយគាត់ទាំងអស់ជ្រាបជាដំណឹង ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា

ប្រភព ៖ សិល្បករកម្ពុជា