លោកគ្រូរំជួលចិត្ត ដល់ស្រក់ទឹកភ្នែក ! យកថង់ធ្វើជាកាតាប​ ស្បែកជើងក៏គ្មានពាក់ យកខ្សែរធ្វើជាខ្សែរក្រវ៉ាត់ តែប្អូននៅតែតស៊ូ ប្រឹងប្រែងមករៀនសូត្រ ហើយអ្វីដែលសំខាន់នោះគឺ...មានវិដេអូ
ស៊ីហៀង
-

វិដេអូឃ្លីបមួយ ត្រូវបានមហាជន ធ្វើការចែកចាយជាបន្តបន្ទាប់ លើបណ្តាញសង្គមហ្វេសប៊ុក ពីការតស៊ូ ពុះពារ ប្រឹងប្រែង ក្រេបយកចំណេះវិជ្ជា ជាស្ពាន ដើម្បីចំលងខ្លួនឯង ទៅកាន់ថ្ងៃអនាគត និងដើម្បីជីវិតដ៏រុងរឿង ថ្កើនថ្កាន មានជីវិតដ៏ល្អប្រសើរ ឡើង។

លោកគ្រូ ឌុក សុប្ញទ្ធី បានបង្ហាញពីខ្សែរជីវិតពិតរបស់កូនសិស្សម្នាក់ ដែលជាកូនសិស្សរបស់លោកគ្រូផ្ទាល់ ។ លោកគ្រូ បានប្រាប់តាមរយៈវិដេអូឃ្លីបថា ក្មេងប្រុស គាត់ជាក្មេងល្អ ប្រឹងប្រែងរៀនសូត្រ រាល់ថ្ងៃនេះ ប្អូនប្រុស រស់នៅជាមួយបងប្អូន ។ ក្មេងប្រុស គ្មានសំលៀកបំពាក់ល្អៗពាក់ទេ សៀវភៅច្រកថង់ ស្បែកជើងក៏គ្មានពាក់ ខោចង់ខ្សែចង្កេះ ដើម្បីបានស្លៀកមករៀន។ រាល់ថ្ងៃមករៀន គ្មានលុយទិញអ្វីហូបទេ គឺប្អូនស្ងោរល្ពៅមកសាលាញុាំ ស្ទើរតែរាល់ថ្ងៃ គឺជាអាហារជំនួសបាយ។

ជីវិតដល់កំសត់នេះ ពិតជាធ្វើឲ្យលោកគ្រូ អាណិតប្អូនជាខ្លាំង ក៏បានជូនថវិការខ្លះ ដើម្បីយកទៅទិញម្ហូបញុាំ ហើយលោកគ្រូ និងទិញកាតាប ដាក់សៀវភៅឲ្យ កុំឲ្យពិតបាកដាក់ថង់ បែបនេះទៀត។ ជីវិតដ៏កំស់របស់ប្អូនប្រុស ត្រូវបានមហាជន ស្តាប់វិដេអូហើយស្ទើរស្រក់ទឹកភ្នែក ។

នេះគឺជាខ្លឹមសាររបស់លោកគ្រូ ឌុក សុប្ញទ្ធី បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ថា "មានកូនសិស្សជាច្រេីនដែលលេាកគ្រូជួយ តែកូនធ្វេីអេាយគ្រូចងចាំកាលវ័យកុមារ លេាកគ្រូនិងជួយកូនអេាយរៀនដល់ចប់ និងផ្តល់កំលាំង៧០អេាយ រឹងមាំឡេីង លេាកគ្រូ និង ជំរុញកូនអេាយខំរៀន សេចក្តីល្អដែលគ្រូធ្វេី គឺ សំុតែសេចក្តីល្អ និងជួបតែ សេចក្តីចំរេីន ចង់ប្រាប់ថាស្រលាញ់កូនណាស់ លេាកគ្រូមិនអាចបេាះបង់កូនបានឡេីយ"។

លោកគ្រូ បានបន្ថែមទៀតថា "ខ្ញុំបាទ ឈ្មេាះ ឌុក សុប្ញទ្ធី សូមប្រកាសជាសាធារណៈ ថាមិនទទួលជំនួយ ជាលុយ រឺ ថវិការទេ តែបេីបងប្អូនចង់ជួយក្មេង ជាសំភារៈសិក្សា សូមមកអេាយដេាយផ្ទាល់ (មូលហេតុ គឺ ចុចស្តាប់ទាំងអស់គ្នា)ជួយស៊ែរ ផង"។

មានវិដេអូ៖